ជួយស៊ែរបន្តផង! ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយឧបត្ថម្ភ សាលារៀន ព្រមទាំងសម្ភារះសិក្សា​ តុ​ កៅអី​ បើសិនបើជាព័ត៌មានពិត…

83

ប្រិយមិត្តបានជ្រាបហើយថា សាលារៀនគឺជាកន្លែងមួយដែលអាចផ្តល់នូវ ចំណេះដឹង​ និងជាស្ពានសម្រាប់ឲ្យប្អូនៗ បានស្វែងរកអនាគតរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមគ្រួសាររបស់ខ្លួនបានរស់នៅក្នុងភាពសុខសាន្ត ព្រោះថាចំណេះដឹង អាចជួយស្រោចស្រង់នៅជីវិតរបស់មនុស្សឲ្យរួចផុតពីភាពក្របាន។ ម្យ៉ាងវិញទៀត ចំណេះដឹង ក៏បានធ្វើឲ្យមនុស្សចេះគិត ថាធ្វើអ្វីត្រូវ ហើយធ្វើអ្វីខុស គួរឬមិនគួរ ។

ដោយឡែកបើយើងងាកមកមើលពីសកម្មភាពរបស់ក្មេងៗ កំពុងតែអង្គុយរៀននៅលើប៉ាតង់វិញ ពិតជាមានការលំបាកខ្លាំងណាស់ មានអ្នកដេកសរសេរ អង្គុយសរសេរ ក្រាប វាល សព្វគ្រប់បែបយ៉ាង ក៏ព្រោះថាមានតែចំណេះវិជ្ជានេះហើយ ដែលជាត្រើយចំណងល្អដល់ពួកគាត់បាន។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារថា “ខ្ញុំនឹងជួយភ្លាម​ បេីជាពត៌មានពិត​ នឹងមានការខ្វះខាតមែន​ !!! បេីបងប្អូនណា​ ដឹងពត៌មាននេះច្បាស់​ សូមជួយទំនាក់ទំនងមកក្រុមការងារខ្ញុំបាទផង​ លេខទូរសព្ទ័​ 096 785 7777 ព្រោះបេីជាពត៌មានពិត​ ខ្ញុំនឹងជួយ​សាលារៀន​ ព្រមទាំងសម្ភារះសិក្សា​ តុ​ កៅអី​ ថែមទៀត (​ បញ្ជាក់គឺជួយតាមរូបភាពជាក់ស្ដែង​ ក្នុងFacebook នេះ​ )​ ដល់ប្អូនៗ​ ”៕