ជួយស៊ែរឲ្យឆាប់រកជនបង្កឃើញផង!! សាហាវណាស់បើកបុកប៉ូលីសចរាចរណ៏ ទាំងរស់បើងដូចក្រដាស់​ ខណះពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៏

2383

នគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់រងរបួសធ្ងន់បាក់ជើងទាំងសងខាងខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៏លើដងផ្លូវ ដែលគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង២០:៣២នាទី នាថ្ងៃទី២៧.១១.២០១៩ បង្កឡើងដោយម្ចាស់រថយន្តTacoma ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 (អ្នកបើកបររត់គេច) ចំណុចស្តុបព្រែកហូរ ជនល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៏ដែលមានឈ្មោះអ.ឯក ទូច សៅហេង បញ្ជាឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៏ខ្ទាត៥ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់(បាក់ជើងទាំងពីរ និងរបួសក្បាល)។មិនត្រឹមតែប៉ុណ្ណោះថែមល្បឿនបើករត់គេចទៀត យ៉ាងណាម៉ិញដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែជាអកុសលម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ យើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៌មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ។
យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយលោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង ៕