ក្រោយផ្ទុះការរិះគុណទើប អភិបាលស្រុកដឹងថា នៅមូលដ្ឋានខ្លួន មានករណីខ្វះសាលារៀន!!

488

ឆ្លើយតប​នឹង​រូបភាព​កូនសិស្ស​តូចៗ រៀន​ក្រោម​ដើមឈើ នៅ​ភូមិ​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត នៅ​យប់​ថ្ងៃទី​២៧​វិច្ឆិកា​នេះ អភិបាលស្រុក​ជាំ​ក្សាន្ត​លោក ជា គឹម​សេង បាន​បញ្ជាក់ថា នៅ​ព្រឹកស្អែក ក្រោយ​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​បញ្ហា​ព្រំដែន ជាមួយ​ខេត្ត​អូរ​ប៊ុន ប្រទេស​ថៃ លោក និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ជាំ​ក្សាន្ត នឹង​ចុះទៅ​មើល​ជាក់ស្តែង ដើម្បី​មាន​ដំណោះស្រាយ​ជូន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​អភិបាល​បន្តថា រហូតមកដល់​ពេលនេះ មិនទាន់មាន​សំណើ​ណាមួយ ត្រូវបាន​ដាក់​មក​ការិយាល័យ​អប់រំ​ស្រុក ពី​រឿង​ខ្វះ​អគារ​រៀន​នោះទេ​។​

​សូម​រម្លឹកថា នៅ​សាលាបឋមសិក្សា អូរ​ជុ​ញ ស្ថិតក្នុង​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ពុំទាន់​មាន​ថ្នាក់រៀន​នៅឡើយ​។ សព្វថ្ងៃ ក្មេងៗ បាន​អង្គុយ​រៀន នៅក្រោម​ដើមឈើ ដោយ​ក្រាល​តង់​កៅស៊ូ អង្គុយ និង​ក្រាប​សរសេរ​អក្សរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រូបភាព​កុមារ មិនមាន​ថ្នាក់រៀន នៅ​សាលាបឋមសិក្សា អូរ​ជុ​ញ ត្រូវបាន​អ្នកគ្រូ​បង្រៀន​ម្នាក់ ដែលមាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hunny Phim បានសរសេរថា «​ថ្ងៃនេះ មាន​រូបភាព​កូនៗ អង្គុយ​រៀន ក្រោម​ដើមឈើ​។ សូម​មាតាបិតា បងប្អូន​ណា ដែល​បានឃើញ សូម​មេ​ត្ដា​ជួយឧបត្ថម្ភ​ជា​៖ ឈើ ដែក ឬក៏​ជា​លុយ​ក៏ដោយ មិន​កំណត់​ទេ​។ សាលា​បឋម​អូរ​ជុ​ញ កំពុងតែ​រក​ជំនួយ​មក​ធ្វើ​រោងដោល ២​បន្ទប់ មាន​លេខ​ទំនាក់ទំនង 097 8044 485/ 097 6892 568/ 097 8564 187/ 097 8910 917»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ swiftnews