ចាប់ខ្លួន DJ ស្រីម្នាក់ជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណីគ្រឿងញៀនយ៉ាងច្រើន នៅរាជធានីភ្នំពេញ

834

រាជធានីភ្នំពេញ៖ នៅថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ១៩:៥០នាទី​ នៅចំណុច ​ ​ផ្ទះជួលលេខ ១៧​ E1 ផ្លូវ២៩០​ ក្រុម​ទី៤៤​ ភូមិ១០​ សង្កាត់ទួលស្វាយព្រៃទី០២​ ខណ្ឌបឹងកេងកង​ កំលាំងផ្នែកជំនាញនឹងប៉ុស្តិ បានសហការណ៍ជាមួយ​ ការរិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ផាំង​ ញេីសុី​ ភេទ​ ស្រី​ អាយុ​៣០ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ ឌីជេ​ នឹងធ្វើការឆែកឆេរផ្ទះ ដកហូតវត្ថុតាងរួមមាន​៖

​1-ថ្នាំគ្រាប់ពណ៌លឿងស្លេក​ (ថ្នាំក្រវី​ ចំនួន​ ៤២​ គ្រាប់​ )​​​ 2-ថ្នាំគ្រាប់បន្ទះពណ៌ក្រហម​ចំនួន​ ​០៩​បន្ទះ​ ​ស្មេីនឹង​ ៩០គ្រាប់​ 3-​ក្រាមពណ៌ស​ ថ្លា​ចំនួន​ ០១​ កញ្ចប់តូច​ 4-​ដបកែច្នៃសំរាប់ជក់គ្រឿងញៀន​ ចំនួន​ ០១​ដប​ 5-​ដែកកេស​ ចំនួន​ ០២​ដេីម​ បច្ចុប្បន្ន​ជនសង្ស័យរួម និងវត្ថុតាងខាងការិយាល័យ​ជំនាញបាន​ យកទៅធ្វេីការសាកសួរនឹងកសាងសំណុំរឿងនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ​ ចាត់ការតាមផ្លូវច្បាប់៕

 

 

 

 

 

 

 

 

ប្រភព៖ Khmer Note