សូមជួយស៊ែរបន្ទាន់ឲ្យដល់សម្តេចផង! បងប្អូនកសិករស្រុកមង្គលបូរី កំពុងខ្សត់ទឹកស្រោចស្រព សង្រ្គោះស្រូវប្រាំង រាប់ពាន់ហិកតា ព្រោះជួបគ្រោះរាំងស្ងួត

យោងតាមហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា : អ្នកភូមិ ក្រមល់ ចក ខ្ទុំជ្រុំ និងអ្នកភូមិពោធិពីដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងខ្សត់ទឹកស្រោចស្រព សង្រ្គោះស្រូវប្រាំង រាប់ពាន់ហិកតា ដែលជួបគ្រោះរាំងស្ងួត ហើយកំពុងដណ្តើមទឹកស្ទឹងដ៏ស្តួចស្តើងបូមចូលប្រឡាយមេតែរៀងៗខ្លួន។ សូមអាជ្ញាធរអន្តរាគមន៍ជួយពួកគាត់ផង។