ស៊ែរដាស់តឿនគ្នាផង!! បើមិនចង់អាយុខ្លី សូមឈប់ញ៉ាំអាហារក្តៅៗ ដែលខ្ចប់ដោយប្រអប់ស្នោរ ព្រោះវាបង្កទៅជាជំងឺ..

9710

ប្រអប់ស្នោរត្រូវបានគេប្រើដើម្បីច្រកអាហារ និងនំចំណីគ្រប់ប្រភេទ ហើយសព្វថ្ងៃវា កំពុងតែធ្វើចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ មូលហេតុដែលនាំឱ្យមនុស្សម្នាជាច្រើននាក់ និយមចូលចិត្តប្រើប្រាស់វា នោះគឺដោយសារតែវាមានភាពងាយស្រួល សម្រាប់ការវេចខ្ចប់ ទុកដាក់ មិនថាអ្នកលក់ ឬអ្នកទិញនោះទេ។

កន្លងមកវេជ្ជបណ្ឌិតមួយចំនួន បានរាយការណ៍ថា ការប្រើប្រាស់ប្រអប់ស្នោរ ចានស្នោរ ឬវត្ថុប្រើប្រាស់ផ្សេងៗ ទៀតដែលផលិតមកអំពី ស្នោរនេះ គឺមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។ នេះដោយសារតែវាមានផ្ទុកសារធាតុចម្រុះម្យ៉ាង ដែលមានឈ្មោះហៅថា Stein monomer ដែលជាធាតុបង្កនៃជំងឺមហារីកបណ្តាលមកពីការគ្របដណ្ដប់អាហារទុក អាហារនៅក្នុងប្រអប់ស្នោរនេះយូរខ្លាំងពេក ហើយប្រសិនបើស្ត្រីមានផ្ទៃពោះវិញ ក្រោយពីបានប៉ះពាល់សារជាតិ ដែលចេញពីប្រអប់ស្នោររួច នឹងបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់ទារក នៅក្នុងផ្ទៃជាទម្ងន់ ដែលអាចទារកពិការ ឬកើតជំងឺវង្វេងស្មារតី និងបាត់បង់សតិ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។

លើសពីនេះទៀត បើអ្នកបានទទួលទានអាហារច្រកក្នុងប្រអប់ស្នោរ១ដង ក្នុងមួយថ្ងៃក្នុង រយៈពេល១០ឆ្នាំ អ្នកនឹងប្រឈមមុខនឹងការកើតជំងឺមហារីកខ្ពស់ដល់ទៅ៦ដង ឯណោះបើប្រៀបធៀប ជាមួយមនុស្សធម្មតាដែលមិននិយមទទួលទានអាហារដាក់ក្នុងប្រអប់ស្នោរ។ អ្នកដឹងទេថា នៅពេលដែលសារធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វាធ្វើឱ្យយើងមានជំងឺប្រព័ន្ធអ័រម៉ូន ដែលជាមូលហេតុសំខាន់ នៃការកើតជំងឺមហារីកសុដន់ ជម្ងឺមហារីកក្រពេញប្រូស្តាត និងជម្ងឺមហារីកជាច្រើនប្រភេទទៀត។

ប្រអប់ស្នោរដែលបង្កឱ្យយើងកើតជម្ងឺមហារីកបានមកពីមូលហេតុទាំងនេះ៖

-ដាក់អាហារក្តៅក្នុងប្រអប់ស្នោរហើយទុកឱ្យត្រជាក់សិនទើបបរិភោគ

-ប្រើប្រអប់ស្នោរដាក់អាហារដែលចម្អិនជាមួយ ខ្លាញ់ ទឹកខ្មេះ និងគ្រឿងស្រវឹងនានា ព្រោះកាលណារបស់ទាំង២មុខនេះ ប៉ះជាមួយស្នោរ វានឹងមានប្រតិកម្មជាមួយគ្នា

-ទិញអាហារដែលដាក់ក្នុងប្រអប់ស្នោរទុកចោលយូរៗ មិនប្រញាប់បរិភោគ

-យកអាហារដែលដាក់នៅក្នុងប្រអប់ស្នោរទៅកម្តៅក្នុង microwave

-យកប្រអប់ស្នោរដាក់អាហារក្តៅ ទៅច្រកជាមួយនឹងថង់ប្លាស្ទិកមួយជាន់ទៀត ធ្វើឱ្យ វត្ថុទាំងពីរកាន់តែមានប្រតិកម្មជាមួយគ្នាបង្កើត styrene និង dioxins កាន់តែច្រើន សម្រាប់បង្កជាជម្ងឺមហារីក។

ជាក់ស្តែង នៅប្រទេសថៃមានមនុស្សស្រីចំនួនជិត ៣,០០០នាក់ បានស្លាប់ ដោយសារកើតជំងឺមហារីកសុដន់មកពីបញ្ហានេះ និងមានអ្នកកើតជំងឺមហារីកជាង ៣៤,០០០នាក់ ផ្សេងទៀត។ ដូច្ចេះ សូមព្យាយាមកែទម្លាប់នៃការបរិភោគ និងចៀសវាឱ្យឆ្ងាយពីវាទាំងអស់គ្នា ដើម្បី ទទួលបាននូវសុខភាពល្អ គ្មានជម្ងឺមហារីកកើតឡើង៕

ប្រអប់ស្នោបានក្លាយ ជាសម្ភាៈ រដ៏ពេញនិយមមួយសម្រាប់ដាក់ និងវេចខ្ទប់អាហាររបស់ ហាងលក់ចំណីអាហារ និងភោជនីដ្ឋានធំៗ ក្នុងពេលបច្ចុប្បន្ននេះ។ ប្រអប់ស្នោមានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងមានតម្លៃថោកសមរម្យ។ ការប្រើប្រាស់ប្រអប់ស្នោ ដើម្បីដាក់ ឬវេចខ្ចប់អាហារត្រជាក់ វាមិនបង្កជាបញ្ហាធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់នោះទេ។


តែសិក្សាមួយបានរកឃើញថា ប្រអប់ស្នោនេះ ត្រូវបានគេធ្វើឡើង ពីសារធាតុគីមី និងមានជាតិពុល ជាច្រើនប្រភេទ ហើយក្នុងករណី ដែលលោកអ្នក យកប្រអប់ស្នោទៅដាក់ចំណីអាហារ ដែលក្តៅ ជាតិគីមី និងជាតិពុល នឹងលាយភាយចេញ ពីប្រអប់ស្នោចូលទៅក្នុងចំណីអាហារ ហើយពេល ដែលយើងញ៉ាំចំណីអាហារ ទាំងនោះ យើងអាចប្រឈមនឹងបញ្ហាសុខភាពដូចជា៖

– រលាកភ្នែក និងច្រមុះ

– អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍បាន

– មានជំងឺមហារីសួត

– មានបញ្ហាអ័រម៉ូន

– មានបញ្ហាក្រពេញទីរ៉ូអ៊ីត

– សិរីរាង្គផ្សេងៗក្នុងរាងកាយបំពេញមុខងារមិនបានត្រឹមត្រូវ។

ដើម្បីរក្សាសុខភាពឲ្យបានល្អ សូមលោកអ្នកកុំព្យាយមយក ប្រអប់ស្នោទៅដាក់ ចំណីអាហារក្តៅឲ្យសោះ ហើយបោះវាចោលឲ្យបានត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច៕