(មានវីដេអូ) សមាជិកសភាជប៉ុនពាក់មួកសុវត្ថិភាព ក្នុងពេលប្រជុំដើម្បីការពារខ្លួន ពេលមានគ្រោះរញ្ជួយដី

89

ដោយសារគ្រោះរញ្ជួយដីអាចកើតមានគ្រប់ពេលពេលវេលា និងគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុននោះ ប្រជាពលរដ្ឋជប៉ុនគ្រប់រូបត្រូវតែមានការប្រុងប្រយ័ត្ននិងការពារខ្លួនគ្រប់ពេលផងដែរ មិនថានៅផ្ទះឬនៅកន្លែងធ្វើការងារនោះទេ។

ជាក់ស្តែងបើយោងតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយនូវវីដេអូមួយដែលបង្ហាញថា សូម្បីតែសមាជិកសភាជប៉ុនដែលត្រូវមកប្រជុំនៅក្នុងវិមានរដ្ឋសភានោះក៏ត្រូវតែមានការប្រុងប្រយ័ត្នដែរ ដោយពួកគាត់ម្នាក់ៗសុទ្ធតែមានមួកសុវត្ថិភាពពិសេសដែលអាចបត់បានម្នាក់មួយនៅក្បែរដៃពួកគាត់។ ក្នុងករណីដែលមានគ្រោះរញ្ជួយដីកើតឡើយភ្លាមៗ ការពាក់មួកសុវត្ថិភាពនោះនឹងជួកការពារមិនឲ្យមានបំណែកថ្ម ឬវត្ថុគ្រោះថ្នាក់ផ្សេងទៀតប៉ះទង្គិចមកលើក្បាល ហើយហានិភ័យនៃការកើតមានគ្រោះថ្នាក់ក៏ត្រូវកាត់បន្ថយផងដែរ៕ ប្រិយមិត្តអាចទស្សនាទិដ្ឋភាពនេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖