ព្រឺក្បាល! ក្រោយផ្អើលនាំគ្នាធ្វើទីងមោងដាក់មុខផ្ទះ ពេលនេះធ្វើពិធីសូត្រមន្ត និងស្រោចទឹក តាមផ្លូវនានា ក្នុងទីប្រជុំជន ស្រុកស្ទឹងហាវ

101

ខេត្តព្រះសីហនុ៖ ប្រភពពីប្រជាពលរដ្ឋបាននិយាយថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើពិធីសូត្រមន្ត និងស្រោចទឹក នៅតាមផ្លូវនានា ក្នុងទីប្រជុំជន ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការធ្វើបែបនេះ គឺធ្វើឡើងតបតាមការស្នើសុំរបស់ពលរដ្ឋ ក្រោយកើតមានការភ័យខ្លាចពីមនុស្សស្លាប់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃកន្លងមកនេះ។

បើតាមពលរដ្ឋប្រាប់ថា ពិធីនេះធ្វើឡើងដើម្បីសុំសេចក្តីសុខសប្បាយដល់អ្នកភូមិ និងជាការ បណ្តេញពួកខ្មោចបិសាច តាមអបិយជំនឿកុំអោយយាយីធ្វើបាបប្រជាពលរដ្ឋ។

មន្ត្រីមូលដ្ឋានថ្លែងថា នៅក្នុងទីប្រជុំជនស្រុកស្ទឹងហាវ ចាប់តាំងពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានមនុស្ស៥នាក់ បានស្លាប់បន្តបន្ទាប់គ្នាជារៀងរាល់ថ្ងៃ ខ្លះក៍ស្លាប់ដោយជម្ងឺ ខ្លះក៍ស្លាប់ដោយគាំងបេះដូង,ខ្យល់គ និងខ្លះទៀតស្លាប់ដោយការធ្វើអត្តឃាត ដែលជាហេតុនាំអោយពលរដ្ឋភយ័ខ្លាច និងស្នើសុំអោយអជ្ញាធររៀបចំធ្វើពិធីផ្សេងៗតាមជំនឿ ៕