មិនរង់ចាំស្អែក ឯកឧត្តម​​​​ គន់​​​​​ គីម ចុះទៅដល់សាលា អូរជុញ ខេត្តព្រះវិហារនៅមុននេះបន្តិច ក្រោយសម្តេចតេជោ បញ្ជាអោយសាងសង់សាលាថ្មី កាលពីថ្ងៃមិញ

103

កាលពីថ្ងៃមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយ ឯកឧត្តម​​​​ គន់​​​​​ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅត្រួតពិនិត្យនិងធ្វើការសាងសង់អាគារថ្មីជូនដល់សិស្សានុសិស្ស នៃសាលាអូរជុញ ក្នុងឃំុទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ក្រោយបានឃើញសិស្សានុសិស្សទាំងនោះ ខ្វះខាតបន្ទប់សិក្សារនិងសិក្សារនៅក្រោមដើមឈើ។

មិនបានប៉ុន្មានផងស្រាប់តែ ឯកឧត្តម​​​​ គន់​​​​​ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅដល់ខេត្តព្រះវិហារ នៅល្ងាចនេះតែម្តង ដោយក្នុងនោះមានគណនី Facebook មួយបានបង្ហោះរៀបរាប់ថា៖

លិខិតថ្លែងអំណរគុណ: យេីងខ្ញុំទាំងអស់ជាលោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងមាតាបិតាសិស្សនៃសាលាសិក្សាអូរជុញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​​​​ គន់​​​​​ គីម តំណឯងដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែរអញ្ជើញចុះមកដល់សាលាយើងខ្ញុំ និងបានជួយឧបត្ថម្ភ អគារសិក្សាមួយខ្នងមាន១២បន្ទប់ដែលកំពុងតែខ្វះខាតក្នុងឆ្នាំសិក្សា ២០១៩-២០២០។

ដើម្បីជួយសម្រួលដល់ការសិក្សាដល់ការសិក្សារបស់ប្អូនៗជាសិស្សានុសិស្សស្ថិតនៅភូមិសែនរុងរឿង១ (អូរជុញចាស់) ឃំុទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មាតាបិតាសិស្សឈប់មានកង្វល់ពីការខ្វះបន្ទប់រៀនកូនទៀត៕ ប្រភព៖ Hunny Phim / khmernote