ពិការកាយតែមិនពិការចិត្ត! គ ថ្លង់មែនពិត តែមិនលើកដៃសុំទាន សុខចិត្តបើកកង់បីដឹកភ្ញៀវ​ និងធានាដឹកភ្ញៀវដល់គោលដៅដោយសុវត្ថិភាព!

74

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវបុរសជនពិការមួយរូបដែល គ និងថ្លង់ ប៉ុន្តែមិនបោះបង់ក្តីសង្ឃឹម មិនដើរសុំទាន មិនមានភាពខ្ចិលច្រអូស ដោយបងប្រុសរូបនេះបានងាកមកធ្វើជាអ្នករត់កង់បីឥណ្ឌា។ ទោះបីជាបងប្រុសជាមនុស្សគថ្លង់ ប៉ុន្តែបងប្រុសបានបញ្ជាក់ថានឹងដឹកភ្ញៀវឲ្យមានសុវត្ថិភាព ដោយបានបិទស្លាកយ៉ាងដូច្នេះថា ចង់បត់ស្តាំង សូមកេះស្មាស្តាំ ចង់បត់ឆ្វេង សូមកេះស្មាឆ្វេង បើដល់គោលដៅត្រូវឈប់ សូមកេះរួចចង្អុលទីតាំងដែលអ្នកចង់ឈប់ ចំណែកតម្លៃ បងប្អូនអាចមើលនៅលើអេក្រង់ទូរស័ព្ទ។

មហាជនជាច្រើនបានធ្វើការចែករំលែកនូវរូបភាពដោយធ្វើការកោតសរសើរចំពោះបងប្រុសជាអ្នករត់កង់បី ដែលមានភាពតស៊ូនៅក្នុងជីវិត និងសង្ឃឹមថានេះជាការលើកទឹកចិត្តឲ្យជនពិការទាំងអស់មានកម្លាំងចិត្ត បន្តការងារប្រកបរបរប្រចាំថ្ងៃ។ សូមជួយលើកស្ទួយ និងលើកទឹកចិត្តចំពោះការងារដែលជនពិការបានធ្វើ៕ ប្រភពរូបភាព៖ Sambath Huy / khmernote