ថ្មីចេស! ២០១៩ គេនិយមបបូរមាត់បេះដូង ឥលូវជិត ២០២០ គេនិយមបបូរមាត់ផ្កាវិញម្តង

672

សម័យកាលកែសម្ភស្សកាន់តែជឿនលឿនទ្បើងពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញថាកំណើនអ្នកកែសម្ភស្សមិនថាប្រុសរឺស្រីទេគឺនាំគ្នាទៅកែទម្រង់ មុខ មាត់ ដងខ្លួនពួកគេអោយកាន់តែមានភាពទាក់ទាញជាងមុខថែមមួយកំរិតទៀត។ ជាពិសេសគេឃើញមានការពេញនិយមត្រង់កែ ច្រមុះ នឹង បបូមាត់ ជាងគេនៅក្នុងឆ្នាំ ២០១៩ នេះ។

ជាមួយនឹង ទម្រង់មុខអក្សរ V ត្របកភ្នែកពីរជាន់ ច្រមុះស្រួច ចិញ្ចើមប៉ាក់ បបូរមាត់បេះដូង ជាសម្រស់ដែលនារីមួយចំនួនប្រាថ្នាចង់បាននិង គិតថាស្រស់ស្អាត ទាក់ទាញខ្លាំង ។ ធាតុជាមនុស្សស្រី គ្មាននរណាម្នាក់ដែលមិនចង់បានសម្រស់ស្រស់ស្អាតនោះឡើយ ហេតុនេះទើបបានជាពេលខ្លះ មនុស្សស្រីហាក់ចាយវាយលុយកាក់ច្រើនទៅលើផលិតផលគ្រឿងសម្អាង ការកែសម្ជស្ស ដើម្បីធ្វើយ៉ាង​ណា​កែកុនសម្រស់ធម្មជាតិ របស់ខ្លួនឱ្យកាន់តែទាក់ទាញ ជាទីចាប់អារម្មណ៍របស់មនុស្សផងទាំងពួង។

មួយរយៈមុន គេសង្កេតឃើញថា មាននារីជាច្រើន បានចាប់អារម្មណ៍លើកែកុនទម្រង់បបូរមាត់របស់ខ្លួន ឱ្យមានរាងបេះដូង ។ ក្រោយការកែកុន នារីខ្លះទទួលបានទម្រង់បបូរមាត់រាងបេះដូងតាមក្ដីប្រាថ្នា ប៉ុន្ដែមិត្តនារីខ្លះ វះកាត់ហើយខូចទ្រង់ទ្រាយបបូរមាត់ មិនចេញបេះដូង បែរទៅចេញរូបរាងអ្វីផ្សេង ឬបិទមាត់មិនជិតទៅវិញ ។ ដូច្នេះ មុននឹងសម្រេចចិត្ត ទទួលយកការកែសម្ជស្សលើចំណុចណាមួយនៃរាងកាយ សូមមានការប្រុងប្រយ័ត្ន ចៀងរាងធ្វើឱ្យសម្រស់កាន់តែធ្លាក់ចុះ៕