កម្ពុជាសូមចូលរួមរំលែកទុក្ខ ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuhiro Nakasone បានស្លាប់កាលពីម្សិលមិញ ក្នុងវ័យ១០១ឆ្នាំ

142

ក្នុងនាមជាប្រជាជនកម្ពុជា ដែលគោរពស្រលាញ់ប្រទេសជប៉ុន សូមចូលរួមសោកស្ដាយផង ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuhiro Nakasone បានស្លាប់កាលពីម្សិលមិញ ក្នុងវ័យ១០១ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

នេះបើយោងតាមការចេញផ្សាយ របស់ស្ថានីយ៏ទូរទស្សន៍ NHK បានអោយដឹងកាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះតែម្ដង។ លោកជាអតីតនាយករដ្ឋមន្រ្តីមួយរូបដ៏មានឥទ្ធិពល ហើយកាន់តំណែង​យូរ​ជាង​គេ​បំផុត​ម្នាក់ និង​ល្បីល្បាញ​ខាង​សាង​មិត្តភាព​ជាមួយ​អតីត​ប្រធានាធិបតី​អាម៉រិក​លោក រ៉ូ​​ណាល់ រី​ហ្គឹ​ន ហើយជាពិសេសនោះ ធ្វើឯកជនភាវូបនីយកម្មផ្លូវដែកជាតិជប៉ុន (JNR) ក្នុងទសវត្សឆ្នាំ១៩៨០ និងបានតស៊ូជាមួយការិយាធិបតេយ្យ ដើម្បីអនុម័តការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំក្នុងប្រទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លោក​ណា​កា​សូ​ណេ នាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​១៩៨២ ដល់​១៩៨៧ បាន​សេពគប់​លើ​ឆាក​អន្តរជាតិ​ជា​មួយ​លោក​រី​ហ្គឹ​ន និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ម៉ា​ហ្ការេ​ត ថាច់​ឆ័រ ក្នុងពេល​​លោក​តស៊ូ​ប្រយុទ្ធ​ជាមួយ​ពួក​ការិយាធិបតេយ្យ ដោយសារ​កំណែ​ទំរង់​ក្នុងស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​

​ចំពោះ​មរណភាព​នេះ កាលពី​ថ្ងៃ​២៩​វិច្ឆិកា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​អាបេ​បានសម្តែង​ទុក្ខសោក​និង​ការសោកស្តា​យ​ចំពោះ​ការបាត់បង់​លោកយ៉ា​ស៊ូ​ហ៊ី​រ៉ូ ណា​កា​សូ​ណេ​និង​បានសរ​​សើរ​លោក​ចំពោះ​ការលើក​មុខមាត់​ប្រទេស តាមរយៈ​ការចូលរួមចំណែក​ដល់​សន្តិភាព​និង​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចពិភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕