សមត្ថកិច្ច​បង្ក្រាប​​​កន្លែក​ផលិត​​ស្លាក​លេខ​ក្លែង​ក្លាយ​​ទ្រង់​ទ្រាយ​ធំ​នៅ​ភ្នំពេញ និង​ឃាត់ខ្លួន​មនុស្ស​៦នាក់

74

ភ្នំពេញ ​៖​ កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ បាន​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ជាក់ស្ដែង​ ក្នុង​ករណី​ផលិត​ស្លាក​លេខ​រថយន្ត​ និង ម៉ូតូ​មិន​ប្រក្រតី​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ​ក្នុង​៣​ករណី​ដូចគ្នា ​ព្រមទាំង​ដកហូត​វត្ថុតាង​មាន​ស្លាក​លេខ​ក្លែងក្លាយ​ និង​ឧបករណ៍​ផលិត​ជាច្រើន​យក​មក​បង្ហាញមុខ​នៅ​រសៀល​ថ្ងៃទី​៣០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​។​

លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខ​ណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា​ កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​គ្រឿងញៀន​ខណ្ឌ ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំនួន​៣​ប៉ុស្តិ៍ រួមមាន ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ប៉ុស្តិ៍​នគរបាល​បឹងរាំង ​និង​ប៉ុស្តិ៍​នគរបាល​ចតុមុខ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ធ្វើការ​ស្រាវជ្រាវរ​ហូត​ឈានដល់​ការ​ធ្វើការ​បង្ក្រាប​បាន​ក​រ​ណី​ផលិត​ស្លាក​លេខ​រថយន្ត ​និង ម៉ូតូ​មិន​ប្រក្រតី​ចំនួន​៧​ទីតាំង ​សរុប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​។​

លោក​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​បន្តទៀតថា ​ក្នុង​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ បាន​ធ្វើ​ការ​ឃាត់​បាន​ចំនួន​៣​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដកហូត​បាន​ស្លាក​លេខ​ចំនួន​សរុប​២២​ស្លាក​លេខ ក្នុងនោះ​មាន​ស្លាក​លេខ​ស៊ីវិល​១០​ស្លាក​លេខ ស្លាក​នគរបាល​ចំនួន​៣​ស្លាក​លេខ ស្លាក​លេខ​ខេមរភូមិន្ទ​ចំនួន​៥​ស្លាក​លេខ ស្លាក​លេខ​រថយន្ត​៣​ស្លាក​លេខ ស្លាក​លេខ​អ្នកការ​សែត​១​ស្លាក​លេខ កុំព្យូទ័រ​២​គ្រឿង ម៉ាស៊ីន​កាត់​ស្ទីក​គ័រ​២​គ្រឿង ថ្នាំ​កំប៉ុង​២៤​កំប៉ុង កន្ត្រៃ​កាត់​ស័ង្កសី​២​ដើម ដង្កាប់​២​ដើម កន្ត្រៃ​តូច​២​ដើម​។ ​ចំណែក​ប៉ុស្តិ៍​នគរបាល​បឹងរាំង បានធ្វើ​ការ​ឃាត់​៣​ទីតាំង ​និង​ឃាត់​មនុស្ស​ចំនួន​៣​នាក់ ដកហូត​បាន​ស្លាក​លេខ​សរុប​ចំនួន​២០​ស្លាក​លេខ ​ក្នុងនោះ​មាន​ស្លាក​រថយន្ត​លេខ​ស៊ីវិល​ចំនួន​៣​ស្លាក​លេខ ស្លាក​លេខ​រថយន្ត​នគរបាល​ចំនួន​៤​ស្លាក​លេខ ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​២​ស្លាក​លេខ ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​ចំនួន​៨​ស្លាក​លេខ ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន​១ ស្លាក​លេខ​ម៉ូតូ​ខេមរភូមិន្ទ​១ កន្ត្រៃ​កាត់​ស័ង្កសី​១ ដែកឆាប​ចំនួន​១ ថ្នាំ​ពណ៌​ចំនួន​៦​កំប៉ុង​។​

លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខ​ណ្ឌ​ដូនពេញ​បាន​បន្តទៀតថា ​រីឯ​ប៉ុស្តិ៍​នគរបាល​ចតុមុខ​បាន​ធ្វើ​ការ​ឃាត់​ ១​ទី​តាំង​មនុស្ស​ចំនួន​១​នាក់ ដកហូត​បាន​ស្លាក​លេខ​សរុប​៣៣​ស្លាក​លេខ ​ក្នុងនោះ​រួមមាន ​ស្លាក​លេខ​រថយន្ដ​ស៊ីវិល​២១ ស្លាក​លេខ​រថយន្ត​រដ្ឋ​២ ស្លាក​លេខ​រថយន្ត​ចង្កូត​ស្ដាំ​៣ ស្លាក​លេខ​ម៉ូតូ​ខេមរភូមិន្ទ​៦ ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​១ កន្ត្រៃ​កាត់​ស័ង្កសី​១​ដើម កូនសោ​លេខ​១៤ ​ចំនួន​១ ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​១ កុំព្យូទ័រ​១ ថ្នាំ​ពណ៌​១៥​កំប៉ុង ម៉ាស៊ីន​ដាប់​ជ្រី​១។​

លោក​អធិការ​ខណ្ឌដូនពេញ​បញ្ជាក់ទៀតថា ​ចំពោះ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន​០៦​នាក់​នេះ ៖

​ទី​១.​ឈ្មោះ​យ៉ុ​ន ផល្លា ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ត្រូវ​ឃាត់ខ្លួន ​ពីបទ​ផលិត​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី​, ទី​២​.ឈ្មោះ​ ណុល ណែន ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ​ត្រូវ​ឃាត់ខ្លួន​ពីបទ​ផលិត​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី, ទី​៣​.ឈ្មោះ ឡ​ន ផល្លា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ត្រូវ​ឃាត់ខ្លួន​ពីបទ​ផលិត​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី, ទី​៤.ឈ្មោះ ឈូ ឈិន ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ​ត្រូវ​ឃាត់ខ្លួន​ពីបទ​ផលិត​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី ,ទី៥​.ឈ្មោះ ផេង ធិ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ត្រូវ​ឃាត់ខ្លួន​ពីបទ​ផលិត​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី​ និង ​ទី​៦​.ឈ្មោះ ថោង សំណាង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ​ត្រូវ​ឃាត់ខ្លួន​ពីបទ​ផលិត​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី​។​

ជាមួយគ្នា​នោះដែរ​ លោក សុខ ពេញ​វុ​ធ អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​កោត​សរសើរ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ ​ដែល​បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ក្រុម​ជន​សង្ស័យ​ក្នុងករណី​ធ្វើ​ស្លាក​លេខ​យានយន្ត​ក្លែងក្លាយ​ទាំងនេះ​។​

លោក​អភិបាល​ ក៏បាន​ជំរុញ​ និង​ទឹកចិត្ត​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ ​បន្ត​ស្រាវជ្រាវ ​បង្ក្រាប ​និង​លុបបំបាត់​ឲ្យ​ចំពោះ​ករណី​ទាំងនោះ​នៅ​ក្នុង​មូលដ្ឋាន​។​

ចំពោះ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ និង​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិ​វិធី ​នៃ​ច្បាប់​។ ទិសដៅ​បន្ដ​ដោយ​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បន្ដ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​បង្ក្រាប​បទល្មើស​ជាប្រចាំ​៕