អាសូរណាស់!​ លោកយាយលោកតាកំសត់ រស់នៅក្នុងខ្ទមទ្រុឌទ្រោម ភួយមុងរហែករយ៉េរយ៉ៃ រាល់ថ្ងៃបានអ្នកជិតខាងជូនបាយកកពិសារតែប៉ុណ្ណោះ…មានវិដេអូ

125

បច្ចុប្បន្នមានបងប្អូនជាច្រើនបានចូលរួមចំណែក បរិច្ចាគថវិការបន្តិតបន្តួច សម្រាប់ជួយដល់ជនទីទាល់ក្រ ដែលកំពុងតែមានការលំបាក។ ការចូលរួមចំណែកនៅក្នុងការជួយដល់ជនទីទាល់ក្របែបនេះ បានធ្វើឲ្យ មហាជន មានសេចក្តីរីករាយជាខ្លាំង ចំពោះរឿងរ៉ាវមួយនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារអំពាវនាវដល់​ សប្បុរសជន មេត្តាជួយដល់ លោកយាយលោកតា ដែលចំណាស់ទៅហើយ ហើយក៏មិនមានទីពឹងទៀតនោះ ដោយគាត់រស់នៅយ៉ាងលំបាក។ នៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា “សូមបងប្អូនមេត្តាជួយ share video នេះផង និងជួយជាថវិកាបន្តិចបន្តួចដល់លោកតាលោកយាយផងចុះ ព្រោះសព្វថ្ងៃពួកគាត់រស់នៅគ្មានកូនចៅនិងគេទេគឺអាស្រ័យលើអ្នកជិតខាង អោយបាយកក តិចតួចដើម្បីចិញ្ចឹមជីវិតអ្វីដែលគួរឲ្យខ្លោចចិត្តជាងនេះទៅទៀតនោះគឺមុងភួយរបស់គាត់រហែករយ៉េរយ៉ៃអស់ហើយ ថវិកាបងប្អូនបន្តិចបន្តួចប៉ុន្តែអាចជួយផ្លាស់ប្ដូរជីវិតគាត់បានឲ្យរស់ស្រួលជាងនេះបាន លេខទូរសព្ទខ្ញុំបាទ Chav Mearnup 093633500 បញ្ជាក់លោកតាលោកយាយគាត់មានអាសយដ្ឋាននៅក្នុងភូមិព្រៃទទឹងឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបង ថវិការបស់បងប្អូនបន្តិចបន្តួចនៅពេលនេះសំខាន់ខ្លាំងណាស់សម្រាប់អាយុជីវិតរបស់ លោកតាលោកយាយនៅពេលនេះ”៕