សូមប្រយ័ត្ន! កុំឆាប់ជឿពេក ឡេ Online ធ្វើឲ្យមុខរបស់ស្រ្តីម្នាក់រលួយវល់ដូចត្រូវភ្លើងឆេះអីចឹង

64

ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះការលក់ទំនិញ Online ហាក់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះវាផ្តល់ភាពងាយស្រួលដល់អ្នកទិញដោយពួកគេមិនចាំបាច់ចំណាយពេលទៅដល់ទីកន្លែងលក់ផ្ទាល់ទេ ហើយសម្រាប់អ្នកលក់វិញក៏អាចរកប្រាក់បានពិសេសវាដឹកជញ្ជូនបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី មិនមែនផលិតផល Online ទាំងអស់សុទ្ធតែល្អ និងមានគុណភាពអាចទទួលយកបាននោះទេ ព្រោះអ្នកលក់ Online មួយចំនួនក៏ធ្វើការបោកប្រាស់អតិថិជនខ្លួនដែរ។

តួយ៉ាងស្រ្តីម៉ាឡេស៊ីបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់គាត់ថា កាលពីពេលថ្មីៗនេះគាត់បានបញ្ជាទិញលេលាបមុខពីអ្នកលក់តាម Online ម្នាក់ ដែលគេល្បីតៗគ្នាថា ផលិតផលរបស់គាត់ល្អ និងមានតម្លៃថោកជាងគេ។ បន្ទាប់ពីប្រើប្រាស់លេនោះភ្លាម ផ្ទៃមុខរបស់គាត់ផ្ដើមរមាស់ ក្រហាយ និងរលាកស្បែកដូចត្រូវរលាកជាមួយនឹងភ្លើង ឬទឹកក្តៅអីចឹង។ ស្រ្តីរងគ្រោះព្រមានថា សុំប្រិយមិត្តទាំងអស់មេត្តាប្រុងប្រយ័ត្នមុននឹងទិញផលិតផលលាបស្បែក Online ទាំងអស់ ព្រោះផលិតផលមួយចំនួនមិនល្អទេ ហើយអាចមានបញ្ហាដូចរូបគាត់អីចឹង៕

 

 

 

 

 

ប្រភព khmernote