ហួសចិត្ត! ខ្លួនជាសង្ឃប៉ុន្តែជេរប្រមាថប៉ូលីសកប់ៗមាត់​ ពេលដែរប៉ូលីសចាប់យកមកដល់ប៉ុស្ដិ៍​ (មានវីដេអូ)

1847

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មាន​បណ្តឹង​សង្ឃ​នេន​មួយ​អង្គ​ថា បានបាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដោយ​សង្ស័យ​មាន​ករណី​សង្ឃ​ដទៃ​ទៀត​ជា​អ្នក​លួចទើប​នគរបាល​ចូល​ទៅ​ឆែកឆេរតែ​ត្រូវ​ព្រះសង្ឃជា​ជនសង្ស័យ​ជេរ​ប្រមាថ​យ៉ាង​ចាស់ដៃ លុះ​ធ្វើការ​ពិនិត្យ​ទឹកនោម​ក៏​ឃើញ​មាន​សារធាតុ​ញៀន​តែ​ម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ព្រះសង្ឃ​ផ្សឹក​នេះបាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០និង​១៥​នាទី​ព្រឹក​ថ្ងៃ​​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័​ត៌មាន​ពី​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិនបានឱ្យ​ដឹង​ថា ព្រះសង្ឃជា​ជនសង្ស័យមាននាម ​ឈឿ​យ ពិសិដ្ឋ អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សូ​ភី ឃុំ​ស្វាយប៉ោ ស្រុក​រតនៈ ខេត្តបាត់ដំបង បច្ចុប្បន្ន​គង់នៅ​ក្នុង​វត្ត​កើតហេតុ​ខាងលើ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹងក្រុម​នគរបាលបាន​ចុះ​ទៅ​ដល់​បន្ទប់​ព្រះសង្ឃ​១​អង្គ​នោះ ស្រាប់តែ​ព្រះសង្ឃ​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ជេរ​ប្រមាថ និង​ដៀល​ត្មេះ​នគរបាល​គ្រប់​បែប​យ៉ាង ខណៈនោះ​សង្ស័យ​ថា​ បានលួច​ទូរស័ព្ទ​មែនក៏ឱ្យ​កម្លាំង​រុករក​ក្នុង​បន្ទប់​ឃើញ​មាន​ទូរស័ព្ទ​ដៃ​របស់​ព្រះសង្ឃ​រង​គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយដោយ​សារ​មានការ​សង្ស័យ​ថា ប្រើប្រាស់​គ្រឿងញៀន​គណៈ​ក​ម្មា​ការ​វត្ត និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​សម្រេច​ផ្សឹក​ព្រះសង្ឃ​អង្គ​នោះដើម្បី​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​បន្ទាប់​ពី​មាន​សង្ឃ​មួយ​អង្គ​ព្រះ​នាម សុវណ្ណ បញ្ញា មាន​ព្រះជន្ម​១៥​ព្រះ​វស្សា គង់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​បាន​ប្តឹង​រាយការណ៍​ថា បាន​បាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន (iPhone) ។

ក្រោយមក​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ និង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ប៉ៃលិន ធ្វើការ​សួរនាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា ជា​លទ្ធផល រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​មែន លើស​ពី​នោះ​ក៏​បាន​ឆែកឆេរ​ឃើញ​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​លើ​ដងខ្លួន​ជនសង្ស័យ​ផង​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះបច្ចុប្បន្ន​ជនសង្ស័យត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ និង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សួរនាំ​បន្ថែម និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ប្រគល់​ជូន​ទៅឱ្យ​នេនដែលជាម្ចាស់​ដើម​វិញ ៕ កោះសន្តិភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​