ពិត​ជា​រំភើប​ជំនួស! ឪពុក​ក្មេក​ឈឺធ្ងន់ គ្មាន​លទ្ធភាព​ព្យាបាល​ ក៏ចូលខមិនក្នុង​ហ្វេសប៊ុក​សម្តេចតេជោ​ ហ៊ុន​ សែន​ មិនត្រឹមតែ​ទទួល​បាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ទេ​ ថែមទាំង​ត្រូវ​បាន​សម្តេចតេជោ​ ចុះមកសួរ​សុខទុក្ខ​ដោយផ្ទាល់​ និងបាន​ឧបត្ថម្ភ​ថវិកា​ចំនួន​(មានវីដេអូ)

321

កាលពី​ម្សិលមិញ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​ជាផ្លូវការ​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖«បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់ពេលនេះសប្បុរសជនដែលបានចូលរួមបានថវិកាសរុបចំនួន64,043,561$។

បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផង មានចំនួន94,043,561$។​ សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជីវិតមនុស្ស​ និងសង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត​ ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណៈទំនើបនិងពហុឯកទេស»។

បន្ទាប់​ពី​មានការ​បញ្ជាក់​លេីកឡេីង​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ រួចមក​ ស្រាប់តែ​មាន​បុរសម្នាក់ជាខ្មែរ​ឥស្លាម​ និងមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Azii Kps​ បានចូលទៅ Comment នៅក្នុង Facebook សម្តេចដើម្បីសុំថវិកាព្យាបាលជំងឺឪពុកក្មេករបស់ខ្លួន​ ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះថា៖​ «សម្តេចពុកជាទីគោរព ឪពុករបស់ខ្ញុំមានជំងឺបេះដូងរីក និងរលាកសួត មន្ទីរពេទ្យតាមខេត្តចង់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែគ្មានថវិកា មិនហ៊ានទៅទេ សូមសម្តេចមេត្តាករុណាផងបាទ»។

បន្ទាប់​ពី​មានការ​លេីកឡេីង​ពី​ម្ចាស់​គណនី​រូប​នេះ​បាន​ប៉ុន្មាន​នាទី​រួចមក​ ស្រាប់តែ​សម្តេចតេជោ​ ហ៊ុន​ សែន​ ក៏បាន​មាន​ប្រសាសន៍​ឆ្លើយតប​ទៅវិញថា៖«ពេទ្យកាល់ម៉ែតនឹងទាក់ទងទៅយកមកព្យាបាលជូន ដោយមិនបាច់បង់ថ្លៃទេ»។​ ទន្ទឹម​នឹង​នេះ​ដែរ​ ខាង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ក៏បាន​មានការ​លេីកឡេីង​បញ្ជាក់​ភ្លាមៗ​ថា៖«មន្ទីរពេទ្យកាល់ម៉ែតបានទំនាក់ទំនងជាមួយគ្រួសារអ្នកជំងឺផ្ទាល់ និងចាត់ចែងបញ្ជូនរថយន្តគិលានសង្គ្រោះសាមុយ និងក្រុមគ្រូពេទ្យ ទៅ នៅម៉ោង 11:47 នាទី ទទួលអ្នកជំងឺជាបន្ទាន់ ព្រមទាំងបានត្រៀមក្រុមគ្រូពេទ្យឯកទេស ដើម្បីសង្រ្គោះពិនិត្យព្យាបាលផ្ទាល់ ដោយជំនាញវេជ្ជសាស្រ្ត​ សូមអរគុណ​»។

យ៉ាង​ណា​មិញ​ នាល្ងាច​ថ្ងៃ​ដដែល​ម្សិលមិញ​នេះ​ ម្ចាស់​គណនី​ Azii Kps​ ក៏បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ពេលនេះឪពុករបស់ខ្ញុំ បានមកដល់មន្ទីពេទ្យកាលម៉ែតហើយ ខ្ញុំបាទពិតជាមានក្តីរំភើបហូរទឹកភ្នែកដោយមិនដឹងខ្លួន ដែលល្ងាចនេះ សម្តេចពុក តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានអញ្ចើញមកសួរសុខទុកលោកឪពុកខ្ញុំដោយផ្ទាល់

ក្នុងនោះសម្តេចពុកបានឧបត្ថម្ភថ្លៃព្យាបាលទាំងអស់​ នឹងថវិការជួនគ្រួសារខ្ញុំបាទចំនួន3000$​ (បីពាន់ដុល្លា)​ សម្រាប់ដោះស្រាយបញ្ហាបន្ត។​ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ​ សូមគោរពជួនពរសម្តេចពុកនឹង​សម្តេច​គិតិព្រឹទ្ធ​បណ្ឌិត​ព្រមទាំងក្រុមគ្រួសារសម្តេចជួបប្រទះតែសុខភាពល្អបរិបូរណ៍និងជោគជ័យគ្រប់ការដឹកនាំនាវាកម្ពុជារៀងរហូត ចុងក្រោយបំណងចង់ជួបសម្តេចបានសម្រេចហើយ»។

 

 

 

 

 

 

សូមទស្សនាវីដេអូខាងក្រោម