អ្នកបាត់ដំបងចាំទទួលផង! អ្នកវិនិយោគចិន ចូលមករកស៊ីជាមួយគ្នាដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង

61

នៅក្នុងកិច្ចពិភាក្សា រវាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកលោក Da Yiwu បានសន្យាថា នឹង ណែនាំកៀងគរ អ្នកវិនិយោគចិនលើគ្រប់វិស័យ មកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបង ឱ្យមានការរីកចម្រើនបន្ថែមទៀត និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត។
ចូលរួមកម្មវិធីសម្ពោធន៍សៀវភៅថ្មី២០២០ របស់អ្នកនិពន្ធ៦រូប Date 8ធ្នូ 8am-5pm នៅCJCC​

លោក ងួន រតនៈ បានលើកឡើងផងដែរថា ប្រជាជនកម្ពុជារស់នៅខេត្តបាត់ដំបង ដែលភាគច្រើន បានប្រកបរបរកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ ទៀត នៅលើទឹកដីខេត្តបាត់ដំបង និងធនធានធម្មជាតិជាច្រើនទៀត ហើយត្រូវការអ្នកវិនិយោគិនបន្ថែម ពិសេសអ្នកវិនិយោគចិន ចូលមករកស៊ីជាមួយគ្នាដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ហើយបានផ្តល់ទីផ្សារការរងារ នៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូរធា កាត់បន្ថយចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជា ក្នុងការកែច្នៃកសិផល ទៅជាផលិតផលសម្រេចតាមបែបទំនើប ដើម្បីនាំចេញលក់បានថ្លៃ និងសម្រួលការនាំចេញផលិតផល ឱ្យបានលឿនប្រកបដោយគុណភាព និងប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជន ក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

គួរជម្រាបថា ខេត្តបាត់ដំបង មាន​ប្រជាជន​រស់នៅ​សរុប​ជាង១លាន​នាក់ ធំជាងគេ​លំដាប់​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ ហើយ​ក្រុង​បាត់ដំបង​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ ដោយ​ខេត្ត​នេះ​មាន​សំណង់ផ្ទះ​ល្វែង និង​បុរី​ចំនួន១១កន្លែង ច្រើនជាងគេ​ធៀប​នឹង​បណ្តា​ខេត្ត​ដទៃ ។

លោក​ឧកញ៉ា​ភួ ពុ​យ​បាន​ថ្លែងថា “តំលៃ​ដី​នៅ​ក្រុង​បាត់ដំបង នៅ​តំបន់​ដែលមាន​តម្រូវការ​ខ្ពស់​ដោយ​ដី​សំរាប់​សាងសង់​ផ្ទះល្វែង​មាន​តំលៃ​ចន្លោះ៨០០ ទៅ៩០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យ​តំលៃ​ដី​មួយ​ឡូត៍​មាន​ចន្លោះ​ពី៣០០០០ដល់១០០ ០០០ដុល្លារ​អាមេរិក។

គួរជម្រាបផងដែរថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបង ដែលស្ពានទាំងអស់នេះ នឹងអាចជួយអចលនទ្រព្យរបស់ខេត្តមួយនេះរីចម្រើន តាមរូបភាពផ្សេងៗ។

ស្ពានទាំង៥ នេះ រួមមាន ស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។

ចំពោះ ស្ពានច្រំាងចោត គឺមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ដែលចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងចំណាយថវិកា រាជរដ្ឋាភិបាលសរុប ប្រមាណជា ១,២ លានដុល្លារ (៤ ៩៧១ លានរៀល)។

ចំណែកស្ពានចំនួន ៤ ផ្សេងទៀតរួមមាន៖ ១) ស្ពានប្រវែង ៤៥ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ២) ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ៣) ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង និង ៤) ស្ពាន ប្រវែង១០២ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត។

 

 

 

 

ប្រភព business-cambodia