ខ្លោចចិត្ត!​ ឈឺពោះសំរាលកូនពេទ្យទាវះតម្លៃ​ ៦០ម៉ឺនរៀល តែគ្មានលុយអោយ ពេទ្យដេញឲ្យទៅសៀមរាប ពេលជិះជិតដល់តៃកុងឡានឃើញ ជិតដាច់ខ្យល់ក៏ដេញចុះពីលើឡានទៀត

255

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ចៅចិត្ត លក់ផ្លែឈើតិចតូច បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖​

RIP សូមទៅអោយបានសុខណាអូន ឈឺពោះសំរាលកូនពេទ្យទាវះតែគ្មានលុយអោយពេទ្យ​60ម៉ឺនរៀល ពេទ្យដេញឲ្យទៅសៀមរាប ជិះឡានជិតដល់សៀមរាប ឈឺពោះលើឡានរកដាច់ខ្យល់ តៃកុងឡានខ្លាចស្លាប់លើឡានដេញឲ្យចុះពីលើឡានកណ្តាលយប់ ប្អូនស្រីម្នាក់នេះបានស្លាប់ទាំងម៉ែទាំងកូនក្នុងពោះ សព្វប្អូនស្រីម្នាក់នេះពេលនេះដង្កល់នៅ វត្ត កោះកែវ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងែទី2ខែធ្នូឆ្នាំ2019 #អ្នកណានៅខេត្តបន្ទាយមានជ័យអាចជួយជាលុយចូលបុណ្យសព្វបានបាទ (ចូលខ្លួនឯង នៅវត្តកោះកែវ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ)