ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយបង្ហាញនូវស្ថានភាពស្ត្រីម្នាក់មានកូនតូចៗដល់ទៅ៣នាក់ (ភ្លោះ២) បានសម្រក់ទឹកភ្នែកលើកដៃសំពះសុំជំនួយពីសប្បុរសជន ខណៈដែលផ្ទះសម្បែងរស់នៅ។ សព្វថ្ងៃមានតែសំយាបផ្ទះគេស្នាក់នៅដោយបានអ៊ុំស្រីម្នាក់ជាអ្នកលក់ដូរជួយ តែឥឡូវនេះគេក៏ត្រូវរើជួលទៅនៅផ្ទះថ្មី ធ្វើឲ្យស្ត្រីកម្សត់រូបនេះគ្មានទីពឹងគ្មានផ្ទះសម្បែងសម្រាប់ជ្រកកោន។
នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Nourn Sobourn បានសរសេររៀបរាប់ថា៖ “សូមបងប្អូនទាំងអស់ជួយចែករំលែកបន្តផងក្រែងមាន អង្គការ ស្ថាប័ន ពាក់ព័ន្ធជួយគាត់ គាត់មានកូន៣នាក់ កូនភ្លោះ២នាក់ គ្មានទីពឹងដេកតាមសំយាបផ្ទះគេ នៅម្តុំលូប្រាំ ស្ទឹងមានជ័យ។ ឥឡូវផ្ទះដែលគាត់សុំគេនៅក៏ត្រូវគេរេីជួលកន្លែងថ្មី ដូច្នេះប្អូនស្រីតែលតោលគ្មានកន្លែងនៅទេសង្ឃឹមថាមានអង្គការរឺក៏ស្ថាប័នផ្សេងៗជួយដល់គាត់បាន។ ទំនាក់ទំនងពត៌មានលំអិត 0965056900″៕