ក្តៅៗ! ​​ពេលនេះក្រុមរុករកនិងសង្គ្រោះ 711 បានមកដល់ និងកំពុងធ្វើការរុករកសង្គ្រោះជនរងគ្រោះ បន្ថែមទៀតក្នុងសំណង់បាក់ស្រុត (មានវីដេអូ)

502

នៅមុននេះបន្តិចនាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក Soy Narith បានប្រាប់ឲ្យដឹងថា៖ “ខណ:ពេលនេះ ក្រុមរុករកនិងសង្គ្រោះ 711 បានសហការជាមួយក្រុមសង្គ្រោះអង្គភាពផ្សេងៗជាច្រើនទៀត និងកម្លាំងមូលដ្ឋាននៅទីនោះ កំពុងធ្វើការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារបាក់ស្រុតសំណង់ ដែលកំពុងសាងសង់ នៅវត្តគោកចក ក្នុងក្រុងសៀមរាប។”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់៕