ខណះនេះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កំពុងតែដឹកនាំកម្លាំងបញ្ជារផ្ទាល់ករណី ឧប្បទ្ទវ ហេតុបាក់រលំអាគារសាលាឆាន់វត្តគោកចក

194

កាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានឧបទ្ទវហេតុមួយបានកើតឡើង ដោយសាលាឆាន់មួយកន្លែង មានកំពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណនឹង២០ម៉ែត្រ សាងសង់មិនទាន់រួចហើយផង ស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករបម្រើការនៅទីនោះ ដែលធ្វើឲ្យមានអ្នករងរបួសអស់ជាច្រើននាក់។ ទន្ទឹមនឹងឧបទ្ទវហេតុខាងលើ ដែលបាក់សាលាឆាន់នេះដែរ គឺបានកើតឡើង នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។

យ៉ាងណាមិញ ទាក់ទងចំពោះហេតុការណ៏នេះដែរ ដោយគិតមកដល់វេលាម៉ោងនេះ ថ្ងៃដដែល បើតាមរបាយករណ៏ ដែលបានបញ្ជាក់តាមរយៈអង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងពីចំនួនអ្នកស្លា ប់ គឺមានចំនួនរហូតទៅដល់ ៣នាក់ និងរងរបួសរហូតទៅដល់១៦នាក់ឯណោះ។

ក្នុងនោះដែរ ក្រោយបានទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ទៀ សីហា អភិបាល និងជាគណៈអភិបាល ខេត្តសៀមរាប បានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ និងបានដឹកនាំកងកម្លាំង ដែលបញ្ជាដោយផ្ទាល់ ចំពោះករណីឧបទ្ទវហេតុ បាក់រលំអាគារសាលាឆាន់ វត្តគោកចក ខេត្តសៀមរាប យ៉ាងយកចិត្ដទុកដាក់។

ក្នុងហេតុការណ៏នេះដែរ ក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បាននិងកំពុងចេញទៅជួយសង្គ្រោះដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ ហើយទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប ដែលបានដឹកនាំបញ្ជាកងកម្លាំងប្រដាប់អាវុធ សហការជាមួយប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះយ៉ាងសស្រាក់សស្រាំង តាំងពីពេលកើតហេតុដំបូងរហូតមកដល់ពេលនេះ។