ទិដ្ឋភាពពេលកំពុងសាងសង់ សាលាឆាន់វត្តប្រាសាទគោកចក មុនពេលជួបឧបទ្ទវហេតុបាក់រលំ (មានវីដេអូ)

510

កាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានឧបទ្ទវហេតុមួយបានកើតឡើង ដោយសាលាឆាន់មួយកន្លែង មានកំពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណនឹង២០ម៉ែត្រ សាងសង់មិនទាន់រួចហើយផង ស្រាប់តែបាក់រលំធ្លាក់សង្កត់មកលើប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករបម្រើការនៅទីនោះ ដែលធ្វើឲ្យមានអ្នករងរបួសអស់ជាច្រើននាក់។ ទន្ទឹមនឹងឧបទ្ទវហេតុខាងលើ ដែលបាក់សាលាឆាន់នេះដែរ គឺបានកើតឡើង នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្ដសៀមរាប។

យ៉ាងណាមិញ ទាក់ទងចំពោះហេតុការណ៏នេះដែរ ដោយគិតមកដល់វេលាម៉ោងនេះ ថ្ងៃដដែល បើតាមរបាយករណ៏ ដែលបានបញ្ជាក់តាមរយៈអង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងពីចំនួនអ្នកស្លា ប់ គឺមានចំនួនរហូតទៅដល់ ៣នាក់ និងរងរបួសរហូតទៅដល់១៦នាក់ឯណោះ។

ក្នុងនោះដែរ ក្រោយបានទទួលបានដំណឹងនេះភ្លាម ឯកឧត្តម ទៀ សីហា អភិបាល និងជាគណៈអភិបាល ខេត្តសៀមរាប បានចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ និងបានដឹកនាំកងកម្លាំង ដែលបញ្ជាដោយផ្ទាល់ ចំពោះករណីឧបទ្ទវហេតុ បាក់រលំអាគារសាលាឆាន់ វត្តគោកចក ខេត្តសៀមរាប យ៉ាងយកចិត្ដទុកដាក់។

ជាមួយគ្នានេះដែរ បើតាមរយៈគេហទំព័រ ហ្វេសប៊ុក ព្រះគ្រូវិមលសំវរកទ្ទកា នឿម វុទ្ធី ព្រះអង្គបានធ្វើការឡាយវីដេអូ ស្ដីពីសកម្មភាពចាក់ប្លង់សេសាលាឆាន់វត្តប្រាសាទគោកចកមុនពេលមានឧបទ្ទវហេតុ បាក់រលំនេះ ដោយយើងក្រឡែកទៅមើលប្លង់សេ គឺមានសភាពរឹងមាំសោះ តែបែរជាកើតរឿងអកុសលបែបនេះសោះ។