សូមអ្នកទាំងអស់គ្នាជួយស៊ែរម្នាក់មួយផង​ ហេីយអានអត្ថបទនេះអោយចប់ អ្នកនិងយល់!

191

បងប្អូនទាំងអស់គ្នា​ ប្រាកត់ជាដឹងហេីយថា​ ខ្មែរ​មានក្បាច់គុនបុរាណ(ល្បុក្កតោ​)ដែលជាកេមរត​ ពីដូនតាបានបន្សល់ទុក​ ជាង២០០០ឆ្នាំមកហេីយ​..តែបងប្អូនមួយចំនួនច្បាស់ជាមិនដែលស្គាល់ឈ្មោះ​ ឬ​ ឃេីញមុខ​ បុព្វបុរសដែលខិតខំចំនាយពេលជិតមួយជីវិត្តដេីម្បី​ ចងក្រងឯកសារ​ បង្ហាត់បង្រៀន​ និងផ្សព្វផ្សាយគុន​ល្បុក្កតោ​ អោយពិភពលោកទទួលស្គាក់នេះជាអ្នកណាទេ!

កាលពីជាង(ពីរពាន់​ ឆ្នាំមុន)បុព្វបុរស​ដូនតាខ្មែរយេីង​ លោកបានបង្កេីត​ ក្បាច់គុណល្បុកតោឡេីង​ សម្រាប់ការពារសត្រូវ​ និង​ ទឹកដី​ កាលនោះ​ក្បាច់គុន​ ល្បុក្កតោ​ ល្បីល្បាញ​ខ្លាំងណាស់​
ហេីយមាន​ដល់ទៅ រាប់ម៉ឺន​ ក្បាច់ឯណោះ​..

ក្រោយមកក្បាច់គុន​ ល្បុក្កតោ​ បានបែកបាក់និងបាត់បង់​ ដោយសារសង្គ្រាម​ និងលែងមានឈ្មោះនៅលេីពិភពលោកទៀត…ពេលនោះហេីយលោកគ្រូតា(សាន​ គឹនស៊ាន)
បានដេីរប្រមូលឯកសារ​ ក្បាច់គុន​ មកចងក្រងឡេីងវិញ​ ដេីម្បីទុកអោយកូនចៅជុំនាន់ក្រោយបានស្គាល់​ និង​ ហាត់រៀនបន្តរ..


លោកគ្រូតា(សាន​ គឹមស៊ាន)បានលេះបង់ពេលវេលាស្ទេីរតែមួយជីវិត្តហេីយដេីម្បីស្រាវជ្រាវ​ ហាត់រៀន​ និងចង់ក្រង​ ក្បាច់គុនល្បុកតោខ្មែរឡេីងវិញ​ ហេីយរយះពេល(៤០)ឆ្នាំមកនេះលោកបាន
បង្ហាត់បង្រៀន​ដល់កូនចៅរាប់មុឺននាក់​ និង​ ធ្វេីអោយពិភពលោកទទួលស្គាល់នូវ​ ក្បាច់ល្បុកតោខ្មែរ​ លោកគ្រូតា(សាន​ គឹមស៊ាន)ជាអ្នកបង្កេីត​ គុនល្បុកតោ​ អោយរស់ឡេីងវិញ​ និងជា(បិតា)នៃក្បាច់គុនល្បុកតោជំនាន់ថ្មី..ហេីយលោកគ្រូតា​ បានបង្កេីតនូវក្បាច់គុនមួយទៀតដែលបានដាក់បញ្ចូលជាក្បាច់ល្បុកតោដែរ​ ដែលមានឈ្មោះថា(ក្បាច់គុនក្រមា)ដោយសារតែក្បាច់គុនក្រមានេះ​ មានភាពអស្ចរ្យ​ និងខ្លាំង​ ទេីបពិភពលោកទទួលស្គាល់​ ហេីយ​ បានដាក់នាមអោយលោកគ្រូតាថា(តា​ក្រមា​ មាស)..??
ដូចនេះសូមកូនចៅទាំងអស់​ ចងចាំនូវគុណនិងឈ្មោះរបស់វីរ:បុរសខ្មែរយេីង​ គឺ
លោកគ្រូតា(សាន​ គឹមស៊ាន)ហេីយខិតខំហាត់រៀនក្បាច់គុនបុរាណខ្មែរទាំងអស់គ្នា​ បេីម្បីកូនចៅយេីងជំនាន់ក្រោយ..


(មនុស្សអាចស្លាប់​បាន​ តែក្បាច់គុន​ល្បុកតោខ្មែរ​ មិនអាចស្លាប់បានទេ)​ បេីនៅតែមានកូនចៅហាត់រៀនបន្តរនោះ។

ហេីយនៅថ្ងៃទី១ខែវិច្ឆិកា​ឆ្នាំ​២០១៩នេះដែរ​ លោកគ្រូតា(សានគឹមស៊ាន)បានអញ្ជេីញមក​ ផ្ទះកាហ្វេវប្បធម៍​ ដែលជាសាលាបង្ហាត់ល្បុកតោដល់យុវជុន(២០០)នាក់​ ដេីម្បីចូលរួមសម្ដែងជាមួយល្ខោនខោល​ ក្នុងកម្មវិធី​(ព្រឹត្តិការណ៍​ល្ខោនខោលខ្នាតធំ​ ឆ្នាំ២០២០)​ដោយកម្មវិធីនេះបានបង្កេីតឡេីងដោយលោកគ្រូ(ស៊ុប​ ស័ក្ខរា)នាយគសាលាសិល្ប:ហ៊្វូណន​..ហេីយលោកគ្រូតាបាននែនាំនិងបង្ហាត់បង្ហាញក្បាច់គុនល្បុកតោខ្មែរអោយកូនចៅបានយល់ដឹង..

ក្នុងនាមខ្ញុំជាកូនជាចៅនិងជាសិស្ស​សូមថ្លែងអំណអរគុណដល់លោកគ្រូតា​ (សាន​ គឹមស៊ាន)ដែលបានធ្វេីអោយ​ គុនល្បុកតោខ្មែរ​ រស់ឡេីងវិញ​ និង​ មានកេរ្តិ៍​ឈ្មោះ​ ល្បីល្បាញ​ ដល់សព្វថ្ងៃនេះ​ ហេីយកូនសូមសន្យាថានឹងខិតខំហាត់រៀន​ ទៅតាឯកសារដែលលោកគ្រូចងក្រងនិងបង្ហាត់ដល់យុវជនជំនាន់ក្រោយអោយត្រូវទៅតាមក្បួនខ្នាត​..ហេីយកូនសូមជូនពរអោយលោកគ្រូតាមានសុខភាពល្អ​ មាំមួន​ និងអាយុវែង​ ដេីម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា??❤️??

សូមជួយកែរសម្រួល​ ត្រង់ចំនុចដែលសរសេរខុសផង??ដោយក្ដីគោរព??????
Credit ព្រាបស