ជួយស៊ែរបន្តផង! សូមប្រយត្ន័ជំងឺរលាកត្រចៀកក្នុង (អំបៅអំបែក) ស្ទើរតែជាង90 ភាគរយកើតឡើងដោយសារ កំហុសឆ្គងឪពុកម្តាយ!

698

មូលហេតុសំខាន់ៗពីរដែលធ្វើអោយកើតអំបៅអំបែក ទីមួយគឺឪពុកម្តាយត្បាលត្រចៀកកូនផ្តេសផ្តាស ការខ្វារយកអាចម៍ត្រចៀកកូន និងទីពីរគឺដៃក្មេងគគ្រិកក្រចកវែងលូកខ្វះត្រចៀក។
»អាចម៍ត្រចៀក «Ear Wax» អាចម៍ត្រចៀកមានតួនាទី និងផលប្រយោជន៍ច្រើនយ៉ាង»»»
១» អាចម៍ត្រចៀកជួយសំងួតសំណើមក្នុងត្រចៀក ដែលសំណើមនេះជាកត្តាធ្វើអោយត្រចៀកងាយរលាក និងបង្កររោគដោពពួកបាក់តេរី វីរុស និងផ្សិត ព្រោះពពួកមេរោគទាំងនេះចូលចិត្តកន្លែងសើមៗណាស់។


២» ការពារសត្វល្អិតចូលក្នុងត្រចៀក ព្រោះសត្វល្អិតទាំងនោះមិនចូលចិត្តក្លិន និងរសជាតិដ៏ល្វីងរបស់អាចម៍ត្រចៀកទេ។


៣»វាជារនាំងជួយការពារពីសំលេងខ្លាំងៗដែលអោយខូចក្រដាសត្រចៀកបានផងដែរ។
ដូច្នេះហើយយើងមិនចាំបាច់ខំខ្វារយកអាចម៍ត្រចៀកចេញនោះទេព្រោះវាមានគុណប្រយោជន៍របស់វា ហើយណាមួយបើយើងខ្វារមិនបានត្រឹមត្រូវគឺវាកាន់តែរុញអាចម៍ត្រចៀកនោះជ្រៅទៅក្នុងត្រចៀកអាចប៉ះពាល់ដល់ក្រដាសត្រចៀក។ អាចម៍ត្រចៀកនិងធ្លាក់ចេញមកក្រៅដោយឯកឯងនៅពេលដែលវាដល់កំណត់វាមួយ តែបងប្អូនអាចខ្វារវាយកចេញនៅពេលដែលវាមានច្រើនពេករហូតដល់រំខានក្នុងការស្តាប់ រឺបងប្អូនអាចសំអាតដោយសំឡីថ្នមៗកុំអោយឃើញគគ្រិកពេក។


»ផលវិបាកនៃជំងឺរលាកត្រចៀកក្នុងគឺអាចអោយថ្លង់បាន ដូច្នេះសូមមកជួបវេជ្ជបណ្ឌិតបើសិនមានជំងឺនេះ។

 

 

 

 

 

 

 

ប្រភព វេជ្ជ.ហ៊ាង រតនា