ជួយស៊ែរឲ្យអាជ្ញាធរ​ ស្រុកស្រែអំបិលឃើញផង​!! ព្រោះតែលុយអ្នកមិនខ្វល់ ពីសុខភាពអ្នកដ៏ទៃជាពិសេស កូនក្មេងត្រូវប្រឈមនិងជម្ងឺសួត (មានវីដេអូ)

173

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Than Fineday បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖​

ឡានដឹកដីនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកដីមិនស្រោចទឹក ហុយឡើងក្រលោម។
ធ្វើប៉ះពាល់ដល់សុខភាពប្រជាជន និងជាពិសេសកូនខ្ញុំមានជម្ងឺរលាកសួតដាក់ខ្យល់អុកស៊ីហ្សែនកំពុងព្យាបាលនៅផ្ទះ។
ដូច្នេះហើយសូម អាជ្ញាធរមេត្តាជួយអន្តរាគមន៍ឡានដែលដឹកដីនោះឱ្យស្រោចទឹកផង បើមិនដូច្នេះទេសុខភាពប្រជាជន និងកូនខ្ញុំកំពុងមានជម្ងឺនឹងមានសុខភាពកាន់តែយ៉ាប់យ៉ឺនហើយ។