ជួយស៊ែរបន្តផង!! សូមកុំលាបប្រេងខ្យល់ ឬប្រេងកូឡា លើក្បាលក្មេងព្រោះវាបណ្តាលឲ្យ…

277

ជាធម្មតាកុមារដែលទើបនឹងកើត តែងតែមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ។ វាត្រូវបានយើងហៅថា «បង្ហើយ» ដែលគេចាត់ទុកថា ជាកន្លែង ដែលត្រូវថ្នមជាទីបំផុត មិនត្រូវបានគេហ៊ានប៉ះពាល់ផ្តេសផ្តាសនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ណាមួយ កើតឡើងដោយយថាហេតុ។

តាមចាស់ៗកាលពីសម័យមុន ពួកគាត់មួយចំនួនធំបាននាំគ្នាយកស្លឹករុក្ខជាតិផ្សេងៗ ឬមើមពន្លៃជាដើម ទៅបិទនៅលើក្បាលទារកដែលទើបនឹងកើត ក្នុងគោលបំណងធ្វើឱ្យត្រង់កន្លែងបង្ហើយនេះឆាប់រឹង និងធ្វើឱ្យមានក្លិនក្រអូប បំបាត់ក្លិនឆ្អេះឆ្អាប ដោយសារទឹកនោម និងលាមកកុមារផងដែរ។ ឯអ្នកខ្លះទៀតគិតថា ការលាបរបស់ផ្សេងៗនៅត្រង់កន្លែងនេះ ក៏អាចជួយធ្វើឱ្យកុមារងាយស្រួលដកដង្ហើមផងដែរ។

រហូតដល់មានមនុស្សមួយចំនួន ក៏បានយកប្រេងកូឡាទៅលាបលើបង្ហើយទារកផងដែរ ទាំងមិនដឹងថានៅក្នុង ប្រេងកូឡានោះផ្សំឡើងពីសារធាតុអ្វីខ្លះ? ដែលអាចនឹងផ្តល់ផលប៉ះពាល់ដល់ខួរក្បាលរបស់ ទារកទៅថ្ងៃក្រោយ។
ដោយឡែកពាក់ព័ន្ធនឹងរឿងនេះ តាមរយៈទំព័រហ្វេសបុកមួយឈ្មោះថា វេជ្ជ.ហ៊ាង រតនា ដែលវេជ្ជបណ្ឌិតមួយរូប បានបង្ហោះរូប ក៏ដូចជាសារដើម្បីឲ្យអាណាព្យាបាលមានកូនតូចៗ ឲ្យមានការប្រុងប្រយ័ត្នយ៉ាងដូច្នេះថា ៖ “កុំលាបប្រេងខ្យល់ប្រេងកូឡាលើក្បាលក្មេងលោកអើយ អាណិតគ្នាផង ក្បាលក្មេងមិនត្រូវការលាបអ្វីទាំងអស់។ មុនធ្វើអ្វីលើក្មេងគួរសួរពេទ្យជំនាញ កុំចេះតែសួរចាស់ៗតាមចាស់ៗគាត់មិនមែនជាពេទ្យទេ។”