អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញបំរាមមួយ នៅប្រទេសថៃហាមចោលសំរាម មានសរសេរជាអក្សរថៃ និងអក្សរខ្មែរនៅផ្នែកខាងក្រោម ។ ក្រោយរូបភាពមួយសន្លឹកនេះបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនខ្មែរជាច្រើនចូលបញ្ចេញមតិយោបល់ជាផុលផុស ព្រោះនេះពិតជាកម្រឃើញណាស់ ដែលនៅបរទេសមានដាក់បំរាម ជាអក្សរខ្មែរ ហើយថែមទាំងក្នុងន័យហាមចោលសំរាមបែបនេះ ។ តើនេះមានន័យដូចម្ដេច? តើក្រោយឃើញរូបភាពបែបនេះហើយអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ?
ប្រភពទាំងស្រុង៖ ប្រជាប្រិយ