អស្ចារ្យណាស់!! ឆ្នាំថ្មី​ ២០២០ ខាងមុខនេះកម្ពុជាត្រៀមខ្លួន ទទួលជនជាតិចិន ២០០លាននាក់

322

ដើម្បីអបអរ​សាទរខួបអនុស្សា​​វរីយ៍លើកទី៦០ នៃ​​​​​​​​​​ទំនាក់ទំនងកា​​​​​​​​​ទូតរវាងកម្ពុ​​​​​​​​​​​​​​ជា-ចិន ប្រតិភូបេសកជន និងប្រតិបត្តិករទេសចរណ៍ចិន​​​​​​​​​រាប់ពាន់នាក់ បានម​​​​​​​​​កចូលរួមអបអ​​​​​​​​​រសាទរខួប​​​​​​​​​​​​​​​លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ជាមួយរាជរដ្ឋាភិបាលកម្ពុ​​​​​​​​ជា ដែលរៀបចំឡើង​​​​​​​​​ដោយក្រសួង​​​​​​​​​ទេសចរណ៍​​​​​​​​​​​​​​​​​​​កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសច​​​​​​​​រណ៍ចិន នៅសៀម​​​​​​​​​រាប-អង្គរ នារា​​​​​​​​ត្រីថ្ងៃទី៣០ ​​​​​​​​​​​​​​ខែមិថុនា​ ឆ្នាំ២០១៨។

ពិធីជប់លៀងស្វាគមន៍នេះ ធ្វើឡើង​​​​​​​​​ក្រោមអធិបតីភាព​​​​​​​​​លោក ថោង ខុន ​​​​​​​​​រដ្ឋមន្ត្រីក្រសួ​​​​​​​​ងទេសច​​​​​​​​​​​​​​​​រណ៍ និងជាតំណាងរបស់សម្តេចតេជោនាយ​​​​​​​​​ករដ្ឋមន្ត្រី ហើយក៏មាន​​​​​​​​​​ការចូលរួមពីលោ​​​​​​​​​ក ចាង ជីឡុ​​​​​​​​​ង អគ្គនាយ​​​​​​​​​​កនៃអគ្គ​​​​​​​​​​​​​​​​​នាយកដ្ឋានជំរុញទេសចរណ៍ និងកិច្ចស​​​​​​​​​ហប្រតិបត្តិការអន្ត​​​​​​​​​​​​​​​​​​​រជាតិ នៃក្រសួងវប្បធម៌ និ​​​​​​​​​​ងទេសចរណ៍ចិ​​​​​​​​​ន, លោក ​​​​​​​​​​​​​​​​​លាវ ជឺជា អគ្គកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប,​​​​​​​​​ លោកស្រី អ៊ាត សោ​​​​​​​​​ភា អនុរដ្ឋលេខាធិកា​​​​​​​​​រក្រសួងការប​​​​​​​​​​​រទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ព្រមទាំង​​​​​​ប្រតិភូបេសកជន និងប្រតិបត្តិករទេសចរណ៍ចិនរាប់ពាន់នាក់ទៀតផងដែរ។​​​​​​​​​​​​

ក្នុងឱកាសនោះ ​លោករដ្ឋមន្ត្រី ថោង ខុន បា​​​​​​​​​នបញ្ជាក់ថា ព្រឹត្តកា​​​​​​​​​រណ៍ជាប្រវត្តិសាស្រ្ត​​​​​​​​​​នេះ គឺជាជំហា​​​​​​​​​​​​​​នមួយដ៏មានសារសំខាន់ ដែលមិនត្រឹមតែរួមចំណែកក្នុងការលើ​​​​​​​​​កកម្ពស់ទំនាក់ទំន​​​​​​​​​ងរវាងប្រ​​​​​​​​​ទេស និងប្រទេ​​​​​​​​​​​​​​​​​​ស និងរវាងប្រជាជនជាមួយប្រជាជនទាំងពីរឱ្យកាន់តែប្រ​​​​​​​​​​សើរឡើងប៉ុណ្ណោះ​​​​​​​​​ទេ ប៉ុន្តែថែម​​​​​​​​​ទាំងមាននាទី​​​​​​​​​ដ៏សំខាន់ក្នុង​​​​​​​​​​​​​​​​​​ការនាំសារសន្តិភាព មិត្តភាព​​​​​​​​​ ការអភិវឌ្ឍ និងកិ​​​​​​​​​​ច្ចសហប្រតិ​​​​​​​​បត្តិការឱ្យ​​​​​​​​​​កាន់តែប្រ​​​​​​​​​​​សើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែមទៀតផងដែរ។

លោករដ្ឋមន្ត្រីបានអះអាងថា អ​​​​​​​​​នាគតនៃទេសចរណ៍ក​​​​​​​​​ម្ពុជា គឺមិនអាច​​​​​​​​​កាត់ផ្តាច់ចេញ​​​​​​​​​ពីការស្រូបទា​​​​​​​​​​​ញកំណើ​​​​​​​​​​​​​​​​​​​​​ននៃលំហូរទេសចរចិន និងអ្នកវិនិ​​​​​​​​​​​យោគចិនបា​​​​​​​​​នឡើយ។ ​​​​​​​​​កម្ពុជាគាំទ្រ​​​​​​​​​​ជានិច្ចនូវគោ​​​​​​​​​​​​​​​​​​​​​​លនយោបាយចិ​​​​​​​​​នមួយ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុទ្ធសាស្រ្តខ្សែក្រវាត់មួ​​​​​​​​យវិថីមួយ ដែលជាក្របខណ្ឌនយោ​បាយឈ្នះ-ឈ្នះរប​ស់រដ្ឋាភិបាលចិន​​​​​​​​​ គ្របដណ្តប់​​​​​​​​​​​​​​លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហ​​​​​​​​​​ប្រតិបត្តិការផ្លូវសូ​​​​​​​​​ត្រសមុទ្រសត​​​​​​​​​វត្សទី២១ ហើ​​​​​​​​​យសង្ឃឹ​​​​​​​​​​​​​​​​មជឿជាក់ថា នយោបាយដ៏ល្អនេះ​​​​​​នឹងជួយជំរុញដល់ការអភិ​​​​​​​​វឌ្ឍវិស័យទេសចរ​​​​​​​​​ណ៍ នៅតាមប​​​​​​​​​ណ្តាប្រទេស ប​​​​​​​​ណ្តោយផ្លូ​​​​​​​​​​​​​​​​​​វសូត្រ រួមទាំងអាស៊ាន និងកម្ពុជាផ​​​​​​​​ងដែរ។

ជាក់ស្តែង ក្នុងឆ្នាំ២០១​៧ កន្លងមក កម្ពុជា​បានទទួល​​​​​​​​​ភ្ញៀវទេសចរអន្ត​​រ​​​​​​ជាតិចំនួន​​​​​​​​​​ ៥.៦លាន​​​​​​​​​​​​​​​​​​​​​​​​​​​​នាក់ កើនឡើង ១១.៨% ក្នុងនោះមានភ្ញៀវទេ​​​​​​​​​សចរចិនចំនួ​​​​​​​​​ន ១,២១០,​​​​​​​​​៧៨២នាក់ កើ​​​​​​​​​នឡើង ៤៥​​​​​​​.៩% ឈរ​​​​​​​​​​ក្នុងលំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាប់ថ្នាក់​​​​​​​​​លេខ១ នៃទីផ្សារទេ​​​​​​​​​សចរណ៍សំខាន់​​​​​​​​ៗទាំង១០​​​​​​​​​​​​​​​​​​ និងបាននាំម​​​​​​​​​កនូវប្រាក់ចំ​​​​​​​​​ណូលប្រមាណ​​​​​​​​​​ ៣,៦៣៨​​​​​​​​​​លានដុ​​​​​​​​​​​​​​​​​​ល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួម​​​​​​​​​ចំណែក ១៣% ​​​​​​​​​នៃផលិតផ​​​​​​​​​លក្នុងស្រុ​​​​​​​​​​កសរុប (​​​​​​​​​​​​​​​​​GDP)។ សម្រាប់​​​​​​​​​រយៈពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤ខែដើមឆ្នាំ២០១៨ ក​​​​​​​​​​ម្ពុជាទទួលបាន​​​​​​​​​ភ្ញៀវទេសច​​​​​​​​​​រចិនចំនួ​​​​​​​​​ន ៦៤​​​​​​​​​​៧,៣៥២នាក់​​​​​​​​​ កើនឡើង ៧​​​​​​​​​៩.៤% នឹង​​​​​​​​​​​​​​​​​​​​​​​​បន្តឈរក្នុងលំដាប់ថ្នាក់លេ​​​​​​​​​​ខ១ នៃទីផ្សា​​​​​​​​​​រទេសចរណ៍​​​​​​​​សំខាន់ៗទាំ​​​​​​​​​​ង១០រប​​​​​​​​​​​​​​ស់កម្ពុជា។

លោកសង្កត់ធ្ងន់ថា តាមកា​​​​​​​​​រព្យាករណ៍របស់​​​​​​​​​អង្គការទេស​​​​​​​​​ចរណ៍ពិភព​​​​​​​​​​​លោក (UNWTO) បានគូស​​​​បញ្ជាក់​​​​​​​​​​​​​​​​​​​​​ថា នៅឆ្នាំ២០២០ ចំនួនទេសច​​​​​​​​​​​រចិនធ្វើដំណើ​​​​​​​​​រចេញក្រៅមា​​​​​​​​​នប្រមាណ​​​​​​​​ ២០០លា​​​​​​​​​ននាក់ ​​​​​​​​​ឬច្រើនជា​​​​​​​​ងនេះ ហើយ​​​​​​​​​ចំ​​​​​​​​​ណាយប្រមាណ ៤២០ពា​​​​​ន់លានដុល្លា​​​​​​​​​​រ ដែលធ្វើឱ្យ​​​​​​​​​បណ្តាប្រ​​​​​​​​​ទេសនានាលើ​​​​​​​​​​ពិភពលោកត្រៀ​​​​​​​​​មខ្លួនក្នុ​​​​​​​​​​ងការទា​​​​​​​​​​ក់ទាញ​​​​​​​​​​​​​​​​​ និងទទួលស្វាគមន៍ទេសច​​​​​​​​​រចិន។ ដោយឡែ​​​​​​​​​ក នៅឆ្នាំ២០១​​​​​​​​​៨ កម្ពុជា​​​​​​​​​​នឹង​ទទួល​​​​​​​​​បាន​​​​​ទេសច​​​​​​​​​រអន្ត​​​​​​​​​​​​​​​​​​​រជាតិ​​​​​​​​​​ប្រ​​​​​​​​​​​​​​​​​​មាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៦.​​​​​​​​​​​​២​​​​​​​​​​​​​​​​លាននាក់ នៅ​​​​​​​​​​ឆ្នាំ២០២០​​​​​​​​​​ ប្រមា​​ណ ​​​​​​​​​​​​៧លាន​​​​​​​នា​​​​​​​​​​​ក់ និង​​​​​​​​​នៅឆ្នាំ២០​​​​​​​​​​៣០ កម្ពុជា​​​​​​​​​​​នឹងទទួ​​​​​​​​​​​លបានទេ​​​​​​​​​​​​​​​សចរអន្តជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូ​​​​​​​​​​លសរុបប្រមាណ ១​​​​​​​​​០,០០០លានដុ​​​​​​​​​​ល្លារ និងបង្កើ​​​​​​​​​​តនូវឱកាស​​​​​​​​​​ការងារប្រ​​​​​​​​​​​​​​​​​មាណ ២លាននាក់។

លើសពីនេះ លោកបានប​​​​​​​​​ន្ថែមថា ដើម្បីឆ្លើយ​​​​​​​​​តបទៅនឹងនិ​​​​​​​​​ន្នាការកើន​​​​​​​​​ឡើងនេះ រាជ​​​​​​​​​រដ្ឋាភិបា​​​​​​​​​​​​លកម្ពុ​​​​ជា ក្រសួងទេសចរណ៍សហការជាមួ​យស្ថា​​​​​​​​​ប័នពាក់ព័​ន្ធ ដា​​​​​​​​​​​ក់ចេញនូវយុ​​​​​​​​​​ទ្ធសា​​​​​​​​​​​​​​​​​​​​​​​​​​​ស្រ្តទីផ្សារចិ​​​​​​​​​​ន និងសៀវ​​​​​​​​​​​​​​​​​​​​​​ភៅសស្តីពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​«China Ready» សម្រា​​​​​​​​​​ប់ទេស​​​​​​​​​​ចរណ៍ក​​​​​​​​​​​ម្ពុ​​​​​​​​​​​ជា ដែ​​​​​​​​​​លស្រ​​​​​​​​​​​​​​​​​ប​​​​​​​​​​​​នឹងផែ​​​​​​​​​​ន​​​​​​​​​​​ការយុទ្ធសា​​​​​​​​​​ស្រ្ត​​​​​​​​​​​អភិវឌ្ឍន៍​​​​​​​​​​ទេ​​​​​​​​​​សចរណ៍អា​​​​​​​​​​​ស៊ា​​​​​​​​​​​​​​​​​​​ន ២​​​​​​​​​​០១៦-​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០២៥ ក៏ដូចជា​​​​​​​​​​​​​ផែនការ​​​​​​​​​​​​យុទ្ធសា​​​​​​​​​​ស្រ្តទីផ្សារទេស​​​​​​​​​​ចរណ៍រ​​​​​​​​​បស់​​​​​​​​​​អាស៊ាន ​​​​​​​​​​​​សំដៅ​​​​​​​​​​​ត្រៀ​​​​​​​​​​​​​​​​​​​​​មទទួល​​​​​​​​​​​ស្វាគ​​​​​​​​​ម​​​​​​​​​​​​​​​​​​​ន៍​​​​​​​​​​​​​​​​ប្រកប​​​​​​​​​​​​​​​​​​​​​​​​​ដោ​​​​​​​​​​​​យភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព​​​​​​​​​​​​​​​​​​ក​​​​​​​​​​​​​​​​​​​​​​​​ក់ក្តៅដល់ទេស​​​​​​​​​​​​​ច​​​​​​​​​​រចិន​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​​​​​​​​​​បា​​​​​​​​​​​​នយ៉ា​​​​​​​​​​ង​​​​​​​​​​​តិ​​​​​​​​​​​​​​ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២​​​​​​​​​​​​​​​​លា​​​​​​​​​​ននាក់។

នៅឆ្នាំ២០២០ ជាមួយ​​​​​​​​​​នឹងការប្តេជ្ញាចិ​​​​​​​​​​ត្តបន្តអ​​​​​​​​​​​ភិវឌ្ឍវិស័យទេ​​​​​​​​​​​​​​​​សចរណ៍កម្ពុ​​​​​​​​​​​​ជា ជាគោល​​​​​​​​​​​ដៅទេសចរ​​​​​​​​​​​ណ៍ស្អា​​​​​​​​​​​​​​​​​​​​​​​ត និងបៃតង ប្រកបដោយ​​​​​​​​​​ភាពទាក់ទាញ​​​​​​​​​​ និងផ្តល់ភាព​​​​​​​​​​​​​​​​​​​កក់ក្តៅដល់​​​​​​​​​​​​​​ភ្ញៀវទេ​​​​​​​​​​​​​​​​សចរ ដោយឈ​​​​​​​​​​រលើលក្ខណៈ​​​​​​​​​​ពិសេ​​​​​​​​​​​​​​​​​​​​​​​​​​សនៃអច្ឆរិយភាពរបស់ប្រាសាទអង្គ​​​​​​​​​​រ ប្រាសាទព្រះ​​​​​​​​​​​វិហារ រួមទាំ​​​​​​​​​​ងប្រាសា​​​​​​​​​​ទសំបូរព្រៃ​​​​​​​​​​គុក សម្ប​​​​​​​​​​ត្តិបេតិកភ​​​​​​​​​​​ណ្ឌទាំងរូ​​​​​​​​​​​​បី និ​​​​​​​​​​​​​​​​​​​​​​​​ងអរូបី ធនធានធម្មជាតិ ​​​​​​​​​​ឆ្នេរសមុទ្រ​​​​​​​​​​​​ដ៏ស្រស់ស្អា​​​​​​​​​​ត សម្រស់ទន្លេ​​​​​​​​​​មេគង្គ ម្ហូបអា​​​​​​​​​​​ហារ ប្រពៃណី​​​​​​​​​​​​​ ការរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់​​​​​​​​​​​​​​​​​​​ទាក់ពីធម្មជាតិ​​​​​​​​​​របស់ប្រជាជនខ្មែរ ​​​​​​​​​​ស្របនឹងការប្រសិទ្ធនាម​​​​​​​​​​​ «កម្ពុជា៖ ព្រះរា​​​​​​​​​​​​​​​ជាណាចក្រអច្ឆរិយៈ ប្រកបដោយ​​​​​​ភាពកក់ក្តៅ»៕

 

 

 

 

 

 

 

 

 

 

ប្រភពទាំងស្រុង៖ Freshnews