ត្រៀមតែដីទៅ! ជប៉ុនចុះកិច្ចព្រមព្រៀងវិនិយោគកន្លែងកម្សាន្ត និងអលនទ្រព្យ នៅខេត្តមណ្ឌលគិរី សម្រាប់ជនជាតិជប៉ុនពេលចូលនិវត្តន៍….

33

ក្រុមហ៊ុនជប៉ុនមួយមានឈ្មោះ ECC Real Estate បានចុះកិច្ចព្រមព្រៀងវិនិយោគ ជាមួយនឹងក្រុមហ៊ុនរបស់ខ្មែរ VichetDara Enterprise ដើម្បីវិនិយោគ និង អភិឌ្ឍន៍លើវិស័យអលនទ្រព្យសង់ផ្ទះស្នាក់នៅ និង កន្លែងកម្សាន្តប្រណិតៗ នៅខេត្តមណ្ឌលគិរី ។ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យអលចនទ្រព្យ និង រួមចំណែកក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតលំនៅឋាននៅខេត្តមណ្ឌលគិរី ហើយក្រុមហ៊ុនជប៉ុននេះ មានបំណងធំ ក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេស ផ្តល់ជូនដល់មន្រ្តីរាជការ ដែលចង់បានផ្ទះស្នាក់នៅ (second house) និង កន្លែងកម្សាន្តផងដែរ​ ។

យោងតាមកិច្ចព្រមព្រៀងវិនិយោគ ដែលបានចុះកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមហ៊ុនទាំងពីរខាងលើនឹងរៀបចំផែនការអភិវឌ្ឍន៍ជាកន្លែងកម្សាន្តនៅខេត្តមណ្ឌលគិរី សម្រាប់ជនជាតិជប៉ុនចូលនិវត្តន៍ និង កន្លែងលំហែរកាយ នាពេលចាស ។ ហើយការសម្រេចអភិវឌ្ឍន៍នៅតំបន់នេះ ដោយសារក្រុមហ៊ុនមើលឃើញថា ខេត្តមណ្ឌលគិរី ជាខេត្តមួយ ដែលមានទេសភាពស្រស់ស្អាត និង ខ្យល់អាកាសបរិសុទ្ធល្អ មានអ៊ុកស៊ីសែនល្អ ហើយទៅថ្ងៃខាងមុខ នឹងមានក្រុមហ៊ុនអភិវឌ្ឍជាច្រើនមកវិនិយោគនៅតំបន់នេះ ៕