នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៍នារីម្នាក់ ត្រូវបានសត្វពស់ម្យ៉ាងចឹក រហូតសន្លប់បាត់ស្មារតី ពេលកំពុងច្រូវស្រូវ ហើយក៏បានស្លា ប់ ពេលយកៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។
នេះបើតាមការលើកឡើងរបស់គណនីហ្វេសបុកឈ្មោះ “Long Dara Omc” ដោយបានរៀបរាប់ថា:“កាលពីវេលាម៉ោង០៧ នឹង២៦ នាព្រឹកថ្ងៃទី០៤ខែ១២ឆ្នាំ២០១9 មានករណីសត្វពស់ ស្រចាស់ ចឹកក្មេងស្រីម្នាក់អាយុ១៧ឆ្នាំ ខណៈនាងកំពុងតែច្រូវស្រូវ ពេលនោះពស់ក៏បានចឹកជើងឈឺសន្លប់នៅកណ្តាលវាស្រែហើយអ្នកភូមិក៏បាននាំនាងមកមន្ទីពេទ្យបង្អែកខេត្ត តែកម្មអកុសល់នាងបានលា ចា ក លោកទៅហើយ ចូលរួមសោកស្តាយផង #រដូវច្រូតកាត់សូមមេតាប្រុងប្រយត្ន័បងប្អូនសត្វពស់ច្រើនណាស់រដូវច្រូតកាត់”។
ដូច្នេះហើយ នេះក៏ជាសារមួយជួយផ្តល់ទៅអោយបងប្អូនដែលប្រកបមុខរបរបែបនេះ យើងគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះគ្រោះថ្នាក់មើលមិនឃើញទេ បើអាចយើងគួរពាក់ស្បែកឃើញកវែងៗប្រសើរជាង៕