ត្រៀមអាវរងាឲ្យហើយទៅ! រាជធានី-ខេត្តជាច្រើនអាចចុះត្រជាក់ដល់ ១៦អង្សារចាប់ពីថ្ងៃស្អែកនេះទៅ!

346

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងសូមជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាប់ថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសាមខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជា។ បើចង់ដឹងច្បាស់ថា សេចក្តីជូនដំណឹងមានខ្លឹមសារយ៉ាងណាសូមមើលខាងក្រោមនេះ ៖