អស្ចារ្យណាស់! ទីបំផុត កម្ពុជាយកឈ្នះម៉ាឡេស៊ី ហើយធ្វើឲ្យកម្ពុជានឹងឡើងទៅប្រកួតបន្ត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ដែលជាប្រវត្តិសាស្រ្តថ្មី ក្នុងរយៈពេល ៦០ ឆ្នាំ (មានវីដេអូ)

54

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​ម៉ាឡេស៊ី ៣-១ នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ​។

ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​បាន​ឡើង​ទៅ​ពាក់កណ្តាលវគ្គ​​ពាន​រង្វាន់ sea game​។នេះ​ជា​កំណត់ត្រា​មហា​អស្ចារ្យ​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ហើយ ​ត្បិត​អី​វា​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា ​បាន​ឡើង​លើ​ឆាក​អន្តរជាតិ ​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ពី​សមត្ថភាព​ខ្លាំង​របស់​ខ្លួន៕

អ៊ិន សូ​ដា​វីដ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៥៦ ហើយ​២​នាទី​ក្រោយមក សៀង ច​ន្ធា បន្ថែម​គ្រាប់​ទី​ពីរ​។ នៅ​នាទី​៦៧ កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​៣​។​

​ជម្រើស​កម្ពុជា​៖ កែវ សុខ​សិលា (​ប្រធាន​ក្រុម​), សឿត បារាំង​, ទេស សម្បត្តិ​, អ៊ុក សុវណ្ណ​, សាត រ៉​ស៊ី​ប​, អ៊​ន ចាន់​ប៉ូ​លីន (​ប្រធាន​ក្រុម​), កាន់ ពិសាល​, រ៉ឹង ប៊ុន​ហៀ​ង (​ស៊ិន សុ​ផា​ណាត់ ៧៩), អ៊ិន សូ​ដា​វីដ (​យ៉ើ មូស្លីម ៧២), សៀង ច​ន្ធា (​ម៉ៅ ពិសិដ្ឋ ៧៨), កែវ សុខ​ផេង​៕

ជ័យជំនះនេះ ក៏បានធ្វើឲ្យ អោយកម្ពុជា នឹងឡេីងទៅប្រកួតបន្ត នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ក្នុងព្រឹត្តិការណ៍នេះ ដែលជាប្រវត្តិសាស្រ្តថ្មីក្នុងរយៈពេល ៦០ ឆ្នាំ។ ដើម្បីជ្រាប កាន់តែច្បាស់ថាក្រុមកម្ពុជាលេងបានល្អ ស៊ីចង្វាក់គ្នាយ៉ាងណានោះ សូមទស្សនាវីដេអូហាយឡាយ ខាងក្រោមនេះ៕