បុណ្យសមុទ្រ និង ឆ្លងឆ្នាំសកលខាងមុខ ដឹងតែសប្បាយកប់សារីហើយ នៅកំពតយើងហ្នឹង!

ពេលនេះខេត្តកំពតបានក្លាយទៅជាគោលដៅទេសចរណ៍មាត់សមុទ្រដ៏សំខាន់មួយដែលភ្ញៀវទេសចរ ជាតិ និង បរទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ មានរីសតថ្មីស្អាតៗបានរីកឡើងដូចផ្សិត រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលមកកាន់ដែនដីដ៏មានដក្តានុពលទេសចរណ៍មួយនេះ ។

តាមការផ្សាយរបស់ហ្វេប៊ុមួយឈ្មោះ Tourism Cambodia បានសរសេរថា មិនមែនបាលីទេនៅកំពតយើងតើ ហើយក៏មិនមែន គំនូ 3D ដែរ គ្រប់យ៉ាងរៀបចំរួចជាស្រេចសម្រាប់បុណ្យសមុទ្រខាងមុខនេះ និង ថ្ងៃឆ្លងឆ្នាំ ជួបគ្នានៅទីនោះណា៎ ប្រញាប់កក់ឥលូវនេះ ធានាលាន់មាត់ស្អាតតែម្តង ។

បើតាមការរៀបរាប់របស់អ្នកចាត់ការខាងទទួលភ្ញៀវទេសចរ បញ្ជាក់ថា ពេលនេះរីសតនេះមិនទាន់ហើយ ១០០ ភាគរយទេ ប៉ុន្តែនៅឱកាសបុណ្យសមុទ្រ និង ឆ្លងឆ្នាំសកលខាងមុខ នឹងអាចទទួលស្វាគមន៍ភ្ញៀវទេចរបានហើយ ប៉ុន្តែទាល់ភ្ញៀវកក់មុន ទើបបានកន្លែងស្នាក់នៅ ហើយគាត់ក៏សុំអធ្យាស្រ័យចំពោះភ្ញៀវដែលមិនបានកក់ជាមុននោះ មិនមានកន្លែងឱ្យស្នាក់ទេព្រោះកន្លែងមានកំណត់ ។ បើភ្ញៀវទេសចរចង់ដឹងច្បាស់អាចទាក់ទងមកកានលេខ ០១០ ៩៧៨ ៩៨០ / ០៩៦ ៨០៨០៨០៨ /០១១ ៥៨២ ៣៥៩ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព popular