រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលស្គាល់ថាវិស័យកសិកម្មធ្លាក់ចុះ ធ្វើឲ្យពលរដ្ឋចំណាកស្រុក

37

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកឡើងថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់ចុះ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាកសិករ​មួយចំនួន បាននាំគ្នា​ធ្វើ​ចំណាកស្រុក​មក​រស់នៅ និង​ស្វែងរក​ការងារ​នៅ​ទីក្រុង ឬ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ដែលជាហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​មួយផ្នែក ពី​ការធ្វើ​ចំណាកស្រុក និង​ការជួញដូរ​មនុស្ស ដែល​រដ្ឋាភិបាល ពិសេស​គណៈកម្មាធិការ​ជាតិ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​យកចិត្តទុកដាក់​អនុវត្ត​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​ជោគជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ថ្លែង​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី “​ការបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​” នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នា​ថ្ងៃ​អង្គារ ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងឱកាស​នេះ​ផងដែរ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព​ទូទៅ នៃ​ការជួញដូរ​មនុស្ស ផលប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​ដោយសារ​អំពើ​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​កសិកម្ម និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​វិស័យនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​សហការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​បាន​យ៉ាង​ល្អប្រសើរ និង​ជាពិសេស​សមិទ្ធផល​ដែល​ក្រុមការងារ​សម្រេចបាន​ទាក់ទង​ការបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​”​។ ឆ្លៀត​យក​ឱកាស​នេះ លោក​ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា​បាននិងកំពុង​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​តាមបែប​ឧស្សាហកម្ម កសិឧស្សាហកម្ម និង​ក​សិ​ធុរកិច្ច​ផ្សេងៗ​ទៀត គឺមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​យ៉ាងច្រើន​ជាមួយនឹង​ប្រាក់កម្រៃ​ខ្ពស់ ហើយ​ចាំបាច់​កម្លាំង​ពលកម្ម​ទាំង អស់​នោះបាន​ស្រូប​ទាញយក​ពី​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ​បាន​ធ្លាក់ ចុះ ទាំងនេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាកសិករ​មួយចំនួន​បាននាំគ្នា​ធ្វើ​ចំណាកស្រុក​មក​រស់នៅ និង​ស្វែងរក​ការងារ​នៅ​ទីក្រុង ឬ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ដែលជា ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​មួយផ្នែក ពី​ការធ្វើ​ចំណាកស្រុក និង​ការជួញដូរ​មនុស្ស ដែល​រដ្ឋា ភិ​បាល ពិសេស​គណៈកម្មាធិការ​ជាតិ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​យកចិត្តទុកដាក់​អនុវត្ត​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​ជោគជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​បានចាត់ទុក​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជា​សកម្មភាព​អាទិភាព​មួយ ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ និង​ជំរុញ​សកម្មភាព​អនុវត្ត តាមរយៈ​ធនធានមនុស្ស ថវិកា និង​សម្ភារ​បម្រើឱ្យ​ការងារ​ប្រតិបត្តិការ ។ ព្រមជាមួយ​គ្នា ក្រសួង​បាន​សហការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៩ -២០២៣ ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិ​បាល​។ ស្ថិតក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការ​ប្រែ ប្រួល​អាកាសធាតុ បរិ​យា​ប័ន ការរីកចម្រើន​លើ​វិស័យ​បច្ចេកវិទ្យា​កសិកម្ម និង​និន្នាការ​នៃ​ការ​វិវឌ្ឍន៍​សេដ្ឋកិច្ច​សកល និង​ជាពិសេស​ដើម្បី​ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ក្រសួង​ឲ្យ​បាន​ពេញលេញ ខ្ជាប់ ខ្ជួន ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​ប្រធានបទ​ខាងលើនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​បានផ្តល់​ជូន​នូវ​អនុសាសន៍​គន្លឹះ​ចំនួន ៥​ចំណុច​សំខាន់ៗ ជូន​អ្នកពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​អនុវត្ត​ដូចជា​៖

​ទី​១- បង្កើន​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ ផ្សព្វផ្សាយ​ច្បាប់ គោលនយោបាយ​ជាតិ សំខាន់ៗ អនុសញ្ញា​អន្តរជាតិ ផែនការ​សកម្ម​ភាពជា​តិ ផែនការ​នៃ​អនុសញ្ញា​អាស៊ាន​ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ផែនការ​សកម្មភាព​ដែល​បាន​កំណត់ដោយ​ទ្វេភាគី និង​ពហុភាគី​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​ទី​២- គ្រឹះស្ថាន​អប់រំ​កសិកម្ម​ទាំងអស់​ត្រូវខិតខំ​រួមគ្នា​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ស្រទាប់​យុវជន និស្សិត​ឲ្យ​យល់ដឹង​ច្បាស់​អំពី​គោលការណ៍​ច្បាប់ ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​។​

​ទី​៣- ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុងការ​រាយការណ៍​អំពី​បទល្មើស​ដែល​កើតមាន​ក្នុង​ស្រទាប់​កសិករ​នៅ​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច​ពលកម្ម ការជួញដូរ​ផ្លូវភេទ ការជួញដូរ​គ្រឿងញៀន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទី​៤- ត្រូវ​បន្ត​ខិតខំ​បង្កើត​ការងារ​ទាំង​បរិមាណ និង​គុណភាព ជាពិសេស​សម្រាប់​យុវជន​តាមរយៈ​ការផ្តល់​ជំនាញ​បច្ចេកទេស ផ្តល់​សេវា​កសិកម្ម​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​ងាយស្រួល​ដល់​កសិករ​រួមទាំង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ព្រមទាំង​ផ្តល់​កិច្ចសហការ​យ៉ាង​ទូលំទូលាយ និង​ជំរុញឱ្យមាន​ការចូលរួម​គាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​”​។​

​ទី​៥- សុំ​ស្នើ​គណៈកម្មាធិការ​ជាតិ បន្ត​កា​រស​ម្​​រប​សម្រួល ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង ក៏​ដូច ជាមួយ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​បង្ការ បង្ក្រាប ប្រយុទ្ធប្រឆាំង​រាល់​ការជួញដូរ​មនុស្ស​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CEN