កុំដាច់ចិត្តអូសរំលងអី ដល់ខែរងារហើយ! មុននិងបោះចោលខោអាវចាស់ៗ សូមគិតដល់ ក្មេងៗអនាថាក្នុងប្រទេសយើងផង ព្រោះពួកគាត់គ្មានខោអាវស្លៀកពាក់និងគេទេ

300

ហ្វេសប៊ុក ៖ សូមក្រៅសាច់រឿងបន្តិច បងប្អូនប្រជាជនខ្មែរច្បាស់ជាបានដឹងហើយថានៅក្នុងប្រទេសកម្ពុជាយើងនិងបណ្តាលប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងតែមានសីតុណ្ហភាពត្រជាក់ខ្លាំងឬតិចនៅតាមតំបន់។

មានប្រជាជនជាច្រើនបាននាំគ្នាទិញអាវរងារទុកសម្រាប់ពាក់ដើម្បីកាត់បន្ថយកម្តៅចំណែកអ្នកខ្លះទៀតក៏ប្រើប្រាស់អាវចាស់ៗតែបើយើងក្រលេកទៅមើលជនអនាថា អ្នកដែលគ្នាក្រីក្រ និងក្មេងដែលគ្មានផ្ទះសម្បែងនិងខោអាវស្លៀកពាក់ត្រឹមត្រូវដូចក្មេងដ៏ទៃផ្សេងៗមិនដឹងថាតើពួកគេទាំងនោះរងារខ្លាំងយ៉ាងណាទេ ។

ដោយសារតែមានចិត្តអាណិតនិងចូលរួមរំលែកការលំបាកទាំងនេះហើយទើបមានប្រជាជននៅប្រទេសមួយចំនួនបាន នាំគ្នាធ្វើការបរិច្ចាកអាវជាច្រើន ហើយដាក់នៅខាងក្រៅផ្ទះដើម្បីឲ្យជនអនាថានិងក្មេងៗដែលគ្មានអាវរងារពាក់នោះមានអាវរងារពាក់និងគេព្រោះគេគិតថាទាំងនេះគឺជាការចែករំលែកក្តីស្រឡាញ់មួយចំណែកតូចទៅកាន់មនុស្សជំវិញខ្លួនរព្រោះសុខភាពពួកគេមិនអាចទ្រទ្រង់នៅអាកាសធាតុត្រជាក់ខ្លាំងបានទេ។