ហ្វីលីពីន ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ក្នុងការប្រកួតបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ត U22 ប្រទេសកម្ពុជាត្រូវជួបជាមួយប្រទេសវៀតណាម នៅថ្ងៃនេះ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៩:០០ នាទីយប់។ យ៉ាងណាមិញ ក្រោយពីមានការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញពីក្រុមជម្រេីសជាតិកម្ពុជា(អាយុក្រោម២២ឆ្នាំ) និងក្រុមជម្រើសជាតិវៀតណាម អស់រយៈពេល៩០នាទីរួចមក ចំពោះលទ្ធផលនោះ ក្រុមជម្រើ សជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៤ទល់នឹង០។ ចំណែកឯក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតទៀតផងដែរ ដេីម្បីដណ្ដើមយកលេខបី (មេដាយសំរឹទ្ធ)។ ក្រោយពីចប់ការប្រកួតនេះ លោក Felix បានបញ្ជាក់ដែរថាបញ្ហាដែលកើតមានក្នុងការប្រកួតធ្វើឱ្យកម្ពុជាបរាជ័យគឺកាយសម្បទា ដែលកម្ពុជានៅមិនអាចប្រៀបជាមួយវៀតណាមបាន។ មួយវិញទៀតលោកក៏មិនពេញចិត្តសម្រាប់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដីនៃការប្រកួតនេះដែរ។ លោករំពឹងថានៅប៉ុន្មានឆ្នាំខាងមុខ កម្ពុជានឹងមានរាងកាយល្អ អាចប្រជែងជាមួយដៃគូបាន មិនពិបាកទៀតទេ។ សូមទស្សនាវីដេអូខាងក្រោមនេះ