មិនដឹងជាសារធាតុអីខ្លះទេ​ អ្នកចង់បានស្បែកសសូមប្រយត្ន័!​ សម្ថតកិច្ចទើបបង្ក្រាបទីតាំងផលិត​ គ្រឿងសំអាង​ ក្លែងក្លាយ​ជាច្រើន!

111

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដង្កោ បានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនិង ព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យនៅ ទីតាំងផលិត​ គ្រឿងសំអាង​ ក្លែងក្លាយ​ ស្ថិតផ្ទះលេខ៦B ផ្លូវបេតុងលេខ០៤ បូរីឡាយគង់​ សង្កាត់ដង្កោ
សម្ភារៈវត្ថុតាងរួមមាន៖
1.ម៉ាស៊ីនផ្លុំ ចំនួន ០១គ្រឿង
2.ម៉ាស៊ីនបាញ់ឡេចូលក្លង ចំនួន ០២គ្រឿង
3.ម៉ាស៊ីនអ៊ុតចំនួន ០១គ្រឿង
4. ម៉ាស៊ីនកូរធំ-តូច ចំនួន០២គ្រឿង
5.ឡេលាយរួច ចំនួន ០៣ធុងធំ
6.មេឡេ ចំនួន ០៣ធុង
7.ម្សៅសម្រាប់លាយឡេ ចំនួន ០១កេះ
8.ឡេសម្រេចក្លងតូច ចំនួន ០៧កេះ
9.សេរ៉ូមលាបមុខ ចំនួន ១៤កេះ
10.ទឹកសេរ៉ូមមិនទាន់វេចខ្ចប់ ចំនួន ០៥កេះ
11.សំបកក្លង ចំនួន ០២កេះ
12.ម្សៅខាតស្បែក ចំនួន ១៤ប្រអប់