ទីបំផុតមានអ្នកបានទៅជួបផ្ទាល់ ជាមួយអ្នកគ្រូម៉ៅហើយ, ពេលឃើញស្ថានភាពផ្លូវ រឹតតែអាណិតអ្នកគ្រូខ្លោចចិត្ត (មានវីដេអូ)

307

បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ពិតជាបានជ្រាបច្បាស់ហើយ កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩​ កន្លងទៅ គេប្រទះឃើះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Thoeun Pnn បានបង្ហោះវីដេអូពីអ្នកគ្រូម្នាក់ មើលចប់ពិតជា​បានធ្វើឲ្យគេមួយចំនួនធំ ពិតជារំជួលចិត្តជាខ្លាំង ព្រោះតែអាណិតអ្នកគ្រូរូបនេះខ្លោចចិត្ត។

អ្នកគ្រូម៉ៅ ដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ ព្រោះតែមិនចង់ឃើញ សិស្សមិនចេះអក្សរ ទោះលំបាកយ៉ាងណា ក៏គាត់មិនបោះបង់ឡើយ។

ចំណែកនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ គេបានឃើញសប្បុរសជនបានទៅជួបផ្ទាល់ជាមួយអ្នកគ្រូហើយ ព្រមទាំងបានផ្តិតយករូបភាព និងវីដេអូពីស្ថានភាពធ្វើដំណើរយ៉ាងលំបាកទំរាំបានជួបអ្នកគ្រូរូបនេះ។ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Monica Sok ក៏បានបញ្ជាក់ឲ្យដឹងថា៖ “មកជួបបុគ្គលដ៏គួរឱ្យគារព បេះដូងអ្នកគ្រូជនបទ I and my bestie come from far just to meet a respectful woman.”។

ម្ចាស់ហ្វេសប៊ុករូបនេះក៏បន្ថែមថា “វាមានតម្លៃស័ក្តិសមនឹងធ្វើ!​ នៅក្នុងដំណើរដោយឥតព្រៀងទុកនេះ​ យើងគ្រាន់តែចង់ស្ពាយការគោ​រព មកជូនគ្រូបង្រៀនដែលមានបេះដូង ដូចជាអ្នកគ្រូតែប៉ុណ្ណោះ It’s worth for us to do! In such a hard trip, we just come to pay a respect teacher like you!”៕