ប្រិយមិត្តច្បាស់ជាបានដឹងហើយ ជំងឺបាក់ទឹកចិត្តជាជម្ងឺមួយដែលគ្រប់គ្នាពុំចង់ទទួលបាននោះទេតែដោយសារតែសំពាធការងារ គ្រួសារ ឫបញ្ហាអ្វីមួយហួសប្រមាណពេកទើបធ្វើអោយក្លាយទៅជាមនុស្សដែលពុំមានសតិគ្រប់គ្រាន់រហូតធ្វើមានការផ្លាស់ប្តូរអតចរិតឫ គិតខ្លីជាដើម។
យ៉ាងណាមិញ ថ្មីៗនេះមានការភ្ញាក់ផ្អើលនឹងបងប្រុសម្នាក់ដែលត្រូវបានគេដឹងថា ជាមនុស្សដែលមានឪពុកម្តាយជាអ្នកធូរធារ និងធ្លាប់មានអាហារូបករណ៍រៀននៅប្រទេសចិនរហូតក្លាយជា Chief of business department (យោងតាមពាក្យសម្តីរបស់គាត់ក្នុងវីដេអូ) បានទទួលរងសម្ពាធពីគ្រួសាររហូតក្លាយខ្លួនទៅជាអ្នកដើរសុំទាននៅតាមទីសាធារណៈ។
ដោយឡែក បន្ទាប់ពីមានការបង្ហោះបែបនេះមក មានបងប្អូនមួយចំនួនបានកើតក្តីអាណិតអាសូរព្រោះតែសភាពធ្លាក់ខ្លួនទៅជាបែបនេះផងដែរ។ បងប្អូនមួយចំនួនបានគិតថាគ្រាន់ជាការសម្តែង តែមួយចំនួនធំបានចូលខមិនថាគាត់ពិតជាបានដើរសុំទានគេបែបនេះ និងព្រោះតែមានវិបត្តិផ្លូវចិត្តទើបក្លាយជាបែបនេះមែន៕ សូមទស្សនាវីដេអូនៅក្រោម៖