ឪកាសល្អមកដល់ទៀតហើយ ប្រុសៗប្រញាប់ដាក់ពាក្យទៅ!! ថៅកែហាង “បីយូធីស្ទរ” ប្រកាសរើសអង្គរក្ស ផ្តល់ប្រាក់ខែ​ខ្ពស់ ​Freeអាហារ និងកន្លែងស្នាក់នៅ

252

ប្រិយមិត្ត ក៏ដូចជាអតិថិជនមួយចំនួនធំ ប្រហែលជាបានស្គាល់ច្បាស់ពី សមាសភាព ទេពកោសល្យ យ៉ាងប៉ិនប្រសប់ក្នុងអាជីពជាអ្នកផាត់មុខដ៏ល្បីឈ្មោះ និងជាម្ចាស់ហាងសាឡន បីយូធីស្ទរ «Beauty Store» ទាំង៦សាខា ពោលគឺលោក ងួន សាង ជាក់ជាមិនខាន។

តួយ៉ាងបច្ចុប្បន្ននេះគេសង្កេតឃើញថា កេរ្តិ៍ឈ្មោះរបស់លោក កំពុងហាក់ស្ទុះឡើងជាលំដាប់ ជាមួយថ្វីដៃផាត់មុខកូនក្រមុំ រួមនឹងតារាស្រីតូចធំជាច្រើនរូប ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការកោតសរសើរជាខ្លាំង ។

ជាក់ស្តែងកាល់ពីថ្មីៗនេះ លោក ងួន សាង ថៅកែហាង “បីយូធីស្ទរ” បានប្រកាសស្វែងរកអង្គរក្សបុរសៗផ្ទាល់ខ្លួន ដើម្បីការពារសុវត្ថិភាព ដោយលោកបានសរសេរបង្ហោះនៅក្នុងបណ្តាញសង្កមរបស់លោកថា៖

ជ្រើសរើស​ អង្គរក្ស​បន្ថែ​ម​ រូបសម្បត្តិ​សមរម្យ? ប្រាក់ខែ​ខ្ពស់​ តាម​សមត្ថភាព​ មានអាហារ៣ពេល​ មានកន្លែងស្នាក់នៅ មានប្រាក់អោយក្រៅ​ មានប្រាក់ខែទី13 និង​ ប្រាក់លេីកទឹកចិត្តពេលធ្វេីការល្អ​
លក្ខខណ្ឌ​ជ្រើស​រើស​ ? ត្រូវមាន​ពេល​វេលា​គ្រប់គ្រាន់​ មានភាពស្មោះត្រង់​ អត់ធ្មត់​និងការងារ​ រូបរាង​មាំទាំ​ និងរហ័សរហួន
បៀ​មានចំណាប់អារម្មណ៍ចង់ធ្វេី​ អាច​ឆាតមក​ រឺទំនាក់ទំនង​ តាមរយះ​ 086990505