រដូវនេះ កំពុងតែចាប់ផ្តើមហើយ ដែលមនុស្សជាច្រើនកំពុងមានគម្រោងទៅលេងឆ្នេរសមុទ្រ ហែលទឹកសមុទ្រខៀវថ្លាឆ្វង់។ ប៉ុន្តែទន្ទឹមនឹងភាពសប្បាយរីករាយនេះដែរ អ្នកគួរមានការប្រុងប្រយ័ត្នជាពិសេសនៅពេលប្រទះឃើញសត្វទាំងនេះ បើទោះជាវាស្រស់ស្អាតយ៉ាងណាក៏ដោយ។
ពួកនេះ មានឈ្មោះថា Portuguese Man O’ War ដែលវាជាប្រភេទពួកពពុះសមុទ្រ ប៉ុន្តែវាមានរូបរាងស្អាត និងគួរឱ្យចង់គយគន់ជាងដោយសារតែពណ៌ដ៏ស្រស់ស្អាត និងថ្លារបស់វា។ ប៉ុន្តែ វាសឹងតែមានគ្រោះថ្នាក់ជាងពួកពពុះសមុទ្រធម្មតាទៅទៀត ដោយពេលដែលប៉ះវា អាចនាំឱ្យអ្នករងគ្រោះ ហើម និងរីកចេញពងទឹកធំៗ ដែលវាអាចនឹងនាំឱ្យមានការឈឺចាប់ខ្លាំង រហូតអាចសន្លប់បាត់ស្មារតី ឬក៏អាចបាត់បង់ជីវិតទៀតផង ប្រសិនបើមិនមានការសង្គ្រោះឱ្យបានជាបន្ទាន់នោះទេ។
នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pech Channarith បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖
សូមផ្តាំដល់ ដល់មិត្តភក្តិ បងប្អូនដែលបានទៅលេងសមុទ្រ បើឃើញអាសត្វនេះកុំទៅក្បែរ ព្រោះវាមានពិសខ្លាំងណាស់ ប៉ះវាហើយ ក្តៅដូចរលាកភ្លើង វេទនាណាស់ ខែនឹងសម្បូរណាស់