អបអរសាទរ! រមណីដ្ឋានអង្គរនឹងមានផ្លូវជិះកង់ ២៣គីឡូម៉ែត្រ មើលទេសភាពបែបធម្មជាតិ

58

ថ្ងៃ​អនាគត​ឆាប់ៗ​ខាងមុខ រម​ណីយ​ដ្ឋា​ន​អង្គ​រ នឹង​មាន​ផ្លូវ​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ​ជិះ​កង់​កម្សាន្ត​ដែល​មាន​ទទឹង ២​ម៉ែត្រ បណ្ដោយ ២៣​គីឡូម៉ែត្រ ចេញពី​កន្លែង​ឆែក​សំបុត្រ​ចាស់កាត់​ក្រោយ​ប្រាសាទ​អង្គ​រ​វត្ត បន្ត​ទៅ​ប្រាសាទក្រវ៉ាន់​កាត់​ខាងត្បូង​ប្រាសាទ​បន្ទាយក្ដី បត់​ទៅ​ខាងជើង​ប្រាសាទតាព្រហ្ម​ឆ្ពោះទៅ​ស្ពាន​ប្រាសាទតាកែវ​។​ ​ចំណែក​តំ​បន់​ផ្លូវ​វង់​ធំ គឺ​ចេញ​ដំណើរ​ពី​ស្រះ​ស្រង់ រហូតដល់​ខ្លោងទ្វារ​ដី​ឆ្នាំង​។​

​បច្ចុប្បន្ន ផ្លូង​កង់​ដែល​កំ​ពុង​ស្ថិតក្នុង​គ​ម្រោ​ង​សាកល្បង​នៅឡើយ ដោយ​បាន​ស្ថាបនា​រួចរាល់​ប្រវែង ៣០០​ម៉ែត្រ ហើយ​នឹង​បន្តធ្វើ​ទៀត​ក្រោយពី​កិច្ច​ប្រ​ជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​រមណីយ​ដ្ឋា​ន​អង្គ​រនា​ពាក់កណ្ដាល​ខែធ្នូ​នេះ​តទៅ​។

​អាជ្ញាធ​រ​ជាតិ​អប្សរា​ស្ថាបនា​ផ្លូវ​នេះ​ឡើង​ក្នុង​បំ​ណង​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជា​ពល​រដ្ឋ សិស្សានុសិស្ស ក៏ដូចជា​សម្រួល​ចរាចរណ៍​ដល់​ទេសចរណ៍​ជិះ​កង់ រួម​និង​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ធំ​ផងដែរ​។​

ផ្លូវ​នេះ​កសាង​ក្នុង​ទិសដៅ​ស្រប​នឹង​ផ្លូវ​កៅស៊ូ​ដែល​មាន​ស្រាប់ និង​ឃ្លាត​ពី​ផ្លូវ​កៅស៊ូ​មាន​ប្រមាណ ២៥​ម៉ែត្រ​ដោយ​អា​ស្រ័យទៅតាម​ទីតាំង និង​ស្ថានភាព​ដី​។​ ខណៈ​ក្រុមការងារ​កំពុង​សាងសង់​ផ្លូវ​កង់​នេះ នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុម​អ្នក​ជំនាញការ​ចំ​ពោះ​កិច្ច​គណៈ​កម្ម​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គ​រ ឬ​ហៅថា អាដហុក បាន​ចុះទៅ​ពិនិត្យនៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កង់​ក្នុង​រម​ណី​យ​ដ្ឋា​ន​អង្គ​រ​។​

​ក្នុង​ការ​ចុះ​ពិនិត្យនោះ ក្រុម​អ្នក​ជំនាញ​ការបា​ន​សាទ​រ​ចំ​ពោះ​គំ​និ​ត​ផ្តួចផ្តើម​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ក្នុង​ការ​រៀបចំផ្លូវ​កង់​នេះ និង​ថែមទាំង​បាន​គិតគូរ​ខ្ពស់​ចំពោះ​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំ​ណើ​រ​ទៅមក​ប្រកបដោយ​សុ​វត្តិភាព​ចំ​ពោះ​ប្រជា​ជន សិស្សានុសិស្ស ភ្ញៀវទេចរ ក៏ដូចជា​យកចិត្តទុកដាក់​ខ្ព​ខ្ពស់​លើ​បញ្ហា​បរិស្ថាន​។​

លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយក​រង​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឱ្យដឹងថា ក្រុម​អ្នក​ជំនាញការ​អាដហុក​របស់​គណៈ​ក​ម្មា​ធិ​ការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គ​រ បាន​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ការបង្កើតថ្មី និង​បាន​សាទ​រ​ចំពោះ​បច្ចេកទេស​ធ្វើ​ផ្លូវ​កង់​នេះ ព្រោះ​អាជ្ញាធ​រ​ជាតិ​អប្សរា​បាន​គិតគូរ​ច្បាស់​ពី​ការ​លើ​តម្លៃ​បរិស្ថាន តម្លៃ​វ​ប្បធ​ម៌ ក៏ដូចជា​តម្លៃ​បេតិកភណ្ឌ​បែប​ជន​បទ ពិសេស​ផ្លូវ​កង់​នេះ​កសាង​ជា​ប្រភេទ​ផ្លូវ​ស្រាល​មិន​ប៉ះ​ពាល់​ដល់​ស្រទាប់ដី និង​មាន​ភាពបត់បែន​ទៅតាម​ដើមឈើ​តូច​ធំ​ជាច្រើន​៕​