សូមកុំអូសរំលង! ឱសថជំនួយឈាមស្រ្តី បញ្ចុះកំដៅ និងហើមពោះយ៉ាងពូកែ…តើនេះជាដើមអ្វី?

122

ដើមព្រះក្រុងឬប្រក្រុង:Cyclea barbata (Green Grass jelly)ប្រក្រុងជារុក្ខជាតិវល្លិ៍ វាដុះតាមព្រៃរបោះ តាមចំការដើមនិងស្លឹកមានរោម ទម្រង់ស្លឹកស្រដៀងស្លឹកបាស់​ ខ្លះមានប្រវែងអាចដល់៨ម។ស្លឹកវាពេលយកមកច្របាច់ដាក់ទឹក មួយសន្ទុះវានិងកកក្លាយជាចាហួយ ដែលគេហៅថាចាហួយប្រក្រុង។ស្លឹក៖ទោលដុះឆ្លាស់ទងរាងស្មើរតែមូល ឬស៊ុតរីកខាងគល់ ទងស្លឹកចេញក្បែរគល់ស្លឹក គ្របដណ្ដប់ ដោយរោម ទ្រនុងស្លឹកដុះចេញពីចំណុចទងទៅគែមស្លឹក កាលណាច្របាច់ ដាក់ទឹកទុកមួយសន្ទុះរឹងដូចចាហួយ។

ផ្កា៖កញ្ចុំផ្កាចេញពីប្រគាបស្លឹក មានភេទពីរផ្សេងគ្នា ពណ៌បៃតង ឬលឿង។ផ្លែ៖ជាផ្លែសាច់ រាង មូល ទុំពណ៌ទឹកក្រូច ឬពណ៌ក្រហម។កន្លែងដាំដុះ៖ដុះតាមដីវាលទំនេរ ដីទួលព្រៃល្បស់នៃតំបន់ព្រៃភ្នំ។

ផ្នែកប្រើប្រាស់៖ដើមឬសមើម។ការព្យាបាល៖ដើម និងស្លឹក ព្យាបាលពិស បញ្ចុះកំដៅ ជំនួយឈាមស្រ្តី។-ឬសឬមើមបញ្ចុះនោមកាត់ស្លេស គ្រុនចាញ់ បាយបាន ក្អក ហើមពោះ អុតស្វាយ គ្រុន ឬសដូងបាត។កំរិតប្រើ៖ស្រស់៥០-១០០ក្រាម ដាំផឹកក្នុង១ថ្ងៃ៕**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយក ចែកចាយបន្ត។សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។