កីឡាការិនីតេក្វាន់ដូខ្មែរ-អាមេរិក Cassie Tubbs ដែលមានឈ្មោះពេញថា Cassandra Nicole Tubbs កីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិនី ស៊ន សៀវម៉ី សុទ្ធតែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន។
Cassie Tubbs បានយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Yusuf Shaleha ក្នុងលទ្ធផល ១៧-១០ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់ក្រោម៦២គីឡូក្រាម។ រីឯកីឡាការិនី ឈឿង អាលីហ្សា បានយកឈ្នះកីឡាការិនីទីម័រខាងកើត De Araujo Dos Reis Amorin Imbrolia ក្នុងលទ្ធផល ១៧-៣ ទម្ងន់ក្រោម៥៧គីឡូក្រាម។
ក្នុងការប្រកួតទម្ងន់លើស៧៣គីឡូក្រាម កីឡាការិនី ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីវៀតណាម Lam Thi Ha Thanh ២៥-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយឈានបន្តទៅដណ្តើមមេដាយមាសជាមួយម្ចាស់ផ្ទះហ្វីលីពីន Alora Kirstie Elaine៕