(ម៉ានីល)៖ កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្រោយផ្តួលកីឡាករិនីវៀតណាម ក្នុងព្រឹត្តិការេណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពិននៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្រៅពីកញ្ញា ស៊ន សៀវម៉ី នៅមានកីឡាការិនីតេខ្វាន់ដូឆ្នើមរបស់កម្ពុជាពីររូបទៀត គឺកីឡាករិនី Cassandre tubbs និងកីឡាការិនី ឈឿង អាលីហ្សា ក៏បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរ បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន។
សូមបញ្ជាក់ថា វីរកីឡាការិនី ស៊ន សៀវមុី បានយកឈ្នះកីឡាការិនីវៀតណាម ដោយលទ្ធផល ២៥-១ពិន្ទុ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តឱកាសឡើងទៅការពារមេដាយមាសជាថ្មី លើវិញ្ញាសាទម្ងន់ ៧៣គីឡូក្រាម៕