ក្តៅៗ!​ កម្លាំង​នគរបាល​​ស្រុក​សំរោង​ទង​ ធ្វើការបង្ក្រាបក្រុមចោរប្លន់ម៉ូតូ ដែលតែងតែប្លន់​អ្នកដំណេីរនៅតាមដងផ្លូវជាតិ​ ផ្លូវ​លំ​ ពេលថៃ្ងនិងយប់

288

(កំពង់ស្ពឺ)៖ ក្រោម​កិច្ច​បញ្ជាដឹកនាំផ្ទាល់ពីលោក​ឧ​ត្តម​សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង​០៩:៤០នាទី​ ​នាថៃ្ង​អាទិត្យ​ ទី០៨​ ខែធ្នូ​ ២០១៩​ កម្លាំងអធិការ​ដ្ឋាន​នគរបាល​ស្រុ​ក​សំរោង​ទង​ សហការ​ដឹកនាំ​ដោយ​កម្លាំ​ង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័​យជាចោរប្លន់ម៉ូតូបា​ន​ចំនួន​០៨នាក់ ស្រី២នាក់​ ពាក់ព័ន្ធ​ករណី​សង្ស័យ​ធ្វើ​ស​កម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូ​វ​លំមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តកំព​ង់​ស្ពឺ ។

លទ្ធផល​ប្រតិបត្តិការ​ខាងលើនៅបន្ទប់ជួលរបស់ឈ្មោះ ខឹម កល្លិកា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិ​ចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
​សមត្ថកិច្ច​ដកហូតបា​នម៉ូតូ​មិនប្រក្រតី​ចំនួន​៦​គ្រឿ​ ង និងសម្ភារៈមួ​យចំនួនទៀត​(ឧបករណ៍​-មធ្យោបា​យ​)​ ក្នុងចំ​ណោម​ជនសង្ស័យ​ទាំងនោះ​រួមមាន​ ឈ្មោះដូចខាងក្រោម​ ÷
-ឈ្មោះ រឿន កវី ប្រុស អាយុ ២៦ឆ្នាំ រស់​នៅ​ភូមិ​វល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ។
-ឈ្មោះ នាង សីហា ហៅប៉ាវ ប្រុស អាយុ ២៧​ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំ​រោ​ងទង ។
-ឈ្មោះ ស៊ន ភក្ដី ប្រុស អាយុ ១៩ឆ្នាំ រស់​នៅ​ភូមិ​ចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង​ ។
-ឈ្មោះ ហ៊ីង ពិសិដ្ឋ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ​ភូមិវល្លិសរ ឃុំវល្លិសរស្រុកសំរោងទង​ ។
-ឈ្មោះ និត ចំណាន ប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ។
-ឈ្មោះ ញ៉ែម ចាន់ដែត ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូុមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។
-ឈ្មោះ សុខ ស្រីលាប ស្រី អាយុ ២៣ឆ្នាំ រស់​នៅ​ភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ។
-ឈ្មោះ បួយ កែវ ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ។​ដកហូតបា​ នម៉ូតូ ០៦​គ្រឿង សម្ភារៈគ្រឿងបន្លាស់​ម៉ូតូនិងដាវកាំបិត​ផ្គាក់មួយចំនួនជាវត្ថុតាងសំរាប់កាប់ប្លន់។

តាមការបញ្ជាក់​ឲដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា ប្រវ​ត្តិ​សកម្មភាព​ពួកក្រុមជនសង្ស័យទាំងនោះគឺស្ទាក់​វៃប្លន់ដោយប្រើ​ប្រាស់ដាវ និងដំបងជាញឹកញាប់ក្រុមនេះ តែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិ​លេខ៤ និងផ្លូវលំមួយចំនួនទៀត​ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅពេលទាបភ្លឺ​ និងពាក់កណ្ដាល​រា​ត្រី​ នៅពេលមានអ្នកដំណេីរចេញ-ទៅរកសុី​ឬ​ដឹក​បន្លែទៅទីផ្សាជាដេីម​ ភាពសាហាវរបស់ក្រុម​នេះ​ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យ​កសម្ភារៈតែម្ដង។ យោងតាម​ចម្លើយ​បឋម​ ​ថាបក្ខពួក​ក្រុម​ចោរមួយចំនួន​ទៀត​បានកំពុង​រត់គេចខ្លួន​
ប​ន្ទា​ប់​ពីសមត្ថកិច្ចធ្វេីការបង្រ្កាបបក្ខពួករបស់គេ​ តែទោះបី​យ៉ាងណា​ សមត្ថកិច្ច​បានបញ្ជាក់​ថាមុខ​សង្ស័យសេសសល់ទាំងនោះ​ គឺកម្លាំងជំនាញ​បា​នស្គាល់​អត្តសញ្ញាណ​អស់​ហើយ​និងបន្ដស្រាវ​ជ្រា​វ​ឈានដល់ការបង្រ្កាបជាបន្ដនៅពេលខាង​មុខ​៕