ក្រោយផ្ទុះរឿងអាស្រូវ! លោកកែវ សុខងន បងប្រុសកីឡាករកែវ សុខផេង ប្រតិកម្មខ្លាំងៗទៅសមាគមន៍វៀតណាម

983

ក្រោយផ្ទុះព័ត៌មានដ៏រសើបមួយទាក់ទងទៅនឹងប្រវត្តិរបស់កីឡាករជម្រើសជាតិកម្ពុជា ផ្នែកកីឡាបាល់ទាត់ ថាមានដើមកំណើតជាជនជាតិវៀតណាម ដែលបញ្ចេញព័ត៌មានដោយសមាគមន៍វៀតណាមនៅកម្ពុជា កាលពីយប់ទី០៧ធ្នូ ចំពេលការប្រកួតរវាងប្រទេសកម្ពុជា នឹងប្រទេសវៀតណាម ស្រាប់តែនៅរសៀលថ្ងៃទី៨ធ្នូនេះ បងប្រុសបង្កើតរបស់កីឡាករកែវ សុខផេង បានចេញមុខប្រតិកម្មតបខ្លាំងៗទៅ ទង្វើរបស់សមាគមន៍វៀតណាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកកែវ សុខងន ដែលជាបងប្រុសបង្កើតរបស់លោកកែវ សុខផេង បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផេកឬបុគ្គលមួយចំនួនបានវាយប្រហារ និងចុះផ្សាយជាបន្តបន្ទាប់ដោយព្យាយាមយកបញ្ហាជាតិនិងពូជសាសន៍មកបូកបញ្ចូលគ្នាតែមិនបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ប្អូនប្រុសខ្ញុំចំពោះដែនដីនៃមាតុភូមិកំណើតរបស់យើងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិតនោះគឺ យើងកើតនៅទីនេះ ដូច្នេះកម្ពុជា គឺជាទីកំណើតរបស់យើង! យើងស្រលាញ់ និងតែងចាត់ទុកប្រយោជន៍នៃមាតុភូមិសំខាន់ជាងអ្វីទាំងអស់!សូមកុំយកបញ្ហាកូនកាត់មកវាយតម្លៃពួកយើងព្រោះបេះដូងរបស់យើងដឹងច្បាស់ថា យើងកំពុងធ្វើអ្វី ដើម្បីអ្វី ហើយគួរលះបង់បែបណាដើម្បីដែនដីដ៏មានគុណនេះ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវាយប្រហារ ឬការចោទប្រកាន់ផ្សេងៗដោយមិនបានគិតពីគុណតម្លៃរបស់មនុស្សតែសំអាងលើចិត្តស្អប់ផ្ទាល់ខ្លួន វាអាចនាំឱ្យយើងបែងចែកមិនដាច់រវាងអ្វីល្អអ្វីអាក្រក់ហើយសូមទុកឱ្យពេលវេលានិងការពិតបង្ហាញថា កូនកាត់ក៏ដោយពូជសុទ្ធក៏ដោយ ឱ្យតែស្រលាញ់ជាតិខ្មែរ បម្រើជាតិខ្មែរនោះហើយទើបជា «កូនខ្មែរដែលមានសា្មរតីសេ្នហាជាតិពិតប្រាកដ»។បេះដូងយើងតែ1ជានិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរលឹកថា សមាគមន៍វៀតណាម បានលើកឡើងថា លោកកែវ សុខផេង អាយុ ២៧ ឆ្នាំមានឪពុកជាជនជាតិខ្មែរ ហើយមានម្ដាយជាជនជាតិវៀតណាម ដែលរស់នៅខេត្តតៃនិញ ជាប់ព្រំដែនកម្ពុជា។លោកកែវ សុខផេង បានរស់នៅប្រទេសវៀតណាម រហូតដល់ថ្នាក់ទី៩ ដូច្នេះគាត់អាចនិយាយបាន២ គឺភាសាខ្មែរនិងវៀតណាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងថតរបស់លោកកែវ សុខផេងត្រូវបានគេដឹងថា មានក្រដាសបិទភ្ជាប់នឹងសៀវភៅមានរូបកីឡាករបាល់ទាត់វៀតណាម គឺលោកCông Vinh, Tài Em, Minh Phương.ជាដើម ដែលពួកគេគឺជាIdol របស់លោកកែវ សុខផេងកាលពីគាត់នៅក្មេង
ក្នុងសន្និសីទសារព័ត៌មានពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម U22 វៀតណាម និងកម្ពុជាគ្រូបង្វឹកលោក Park Hang-seo មានប្រសាសន៍ថាកីឡាក រកែវ សុខផេង គឺជាកីឡាករឆ្នើមជាងគេនៅម្ខាងទៀតនៃទីលាន។ U22របស់កម្ពុជា ប្រើទម្រង់លេងបែបទំនើបដោយមានការបណ្តុះបណ្តាលពីលោកគ្រូជនជាតិជប៉ុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែគ្រូបង្វឹកEven Coach Palmas ជនជាតិអាហ្សង់ទីន មានការងារជាច្រើនក្នុងពេលព្រះអាទិត្យ។ U22 កម្ពុជាលេងបាល់ខ្លីនិងមិនសូវប៉ះ។ នៅក្នុងនោះសុខផេង គឺជាខ្សែសង្វាក់សំខាន់មួយ។ជាមួយនឹងស្ថិតិនិងការសម្តែងគួរឱ្យចាប់អារម្មណ៍នៅក្នុងការប្រកួតកន្លងមកនៅស៊ីហ្គេមលើកទី ៣០ លោកសុខផេង សន្យាថានឹងក្លាយជាខ្សែប្រយុទ្ធដ៏មុចស្រួច អស្ចារ្យមួយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម U22 វៀតណាមនិងកម្ពុជា។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​