បុរសម្នាក់ហួសចិត្ត និងមន្ទីរពេទ្យ ទំនើបមន្ទីពហុព្យាបាលនិងសម្ភព ដែរបានលាងរបួសឲ្យទាំងអំបែងកញ្ចក់ជាប់ក្នុងសាច់! (មានវីដេអូ)

763

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phearun Yin បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

រឿងរ៉ាវហួសចិត្តមិនគួរកេីតមាន
#បុគ្គលិកពេទ្យមួយចំនួនតូចធ្វេសប្រហែស​ និង #អ្នកបេីកបរគ្មានទំនួលខុសត្រូវ

-ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៦ឈានចូលថ្ងៃទី៧យប់ខែធ្នូ​ ខណ:ធ្វេីដំនេីរចេញពីបឹងកេងកង​ទៅកាន់ស្ពានច្បារអំពៅ​ មកដល់នៅមុខសាលាrole​ ដោយមានរថយន្តមួយបេីកកាត់មុខចេញពីផ្លូវផ្សារដេីមផ្កូវក្នុងល្បឿនលឿនមិនព្រ​មចាំស្តុបចេញពណ៌ខៀវឡេីយ។ ជាហេតុធ្វេីអោយខ្ញុំចាប់ហ្វ្រាំងមិនទាន់ក៍បុកចំពាក់កណ្តាលរថយន្តតែម្តង។
-ខណៈពេលខ្ញុំកំពុងដួលជាមួយមិត្តដែលជិះជាមួយ​ រថយន្តក៍បានរត់ចោលកន្លែងកេីតហេតុ។ មនុស្សម្នានៅជិតនុះបានជួយលេីកខ្ញុំហេីយនិងមិត្តភក្កិហេីយជួនទៅពេទ្យជាប់នុះ។
-ដល់ពេទ្យពេទ្យសួថាដេររឺអត់។ ខ្ញុំក៍សួរទៅពេទ្យថាតេីរបួសខ្ញុំធ្ងន់ទេ? គាត់ថាត្រឹមពីថ្នេរ។ ខ្ញុំថាមិនបាច់ដេរទេ​ គ្រាន់លាងរបួសទៅបិទបង់បានហេីយ។ គាត់ក៍បានលាងរបួសហេីយ​ អោយខ្ញុំចាក់ថ្នាំតេសតាណូស។ គាត់បានប្រាប់ទៀតថាអោយពេទ្យផ្សេងនៅជិត្តផ្ទះលាងក្នុងមួយថ្ងៃម្តង។
-ក្រោយមកមួយថ្ងៃ​ ខ្ញុំបានសួរមិត្តភក្ដិដែលរៀនពេទ្យពីការលាងរបួស​ ហេីយធ្វេីតាមគាត់​ តែអ្វីមិននឹកស្មានពេលខ្ញុំដកបង់ចេញ​ ខ្ញុំបែរជាឃេីញកញ្ចក់ជាប់នៅក្នុងសាច់មុខខ្ញុំយ៉ាងញញេីត។ គ្រាន់ឃេីញបែបនេះខ្ញុំក៍អោយប្អូនជូនទៅពេទ្យបាយ័ន​ អោយគាត់ជួយសម្អាតចេញ។

#នេះជាអ្វីដែលមិននឹកស្មានបំផុតក្និងជីវិត​ ធ្លាប់តែឃេីញលេីអ្នកដទៃ។
#សូមអ្នកប្រុងប្រយ័ត្ននៅពេលមានរបួស​ ហេីយអោយពេទ្យជំនាញពិនិត្យអោយហ្មត់ចត់។
#ខ្ញុំសង្ឃឹមពេទ្យដទៃមិនទ្វេសប្រហែលដូចពេទ្យនៅ​ ទំនេីបមន្ទីពហុព្យាបាលនិងសម្ភព។