មានការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីឃើញរូបភាពទឹកងវែងជាងគេបំផុតលើលើលោក របស់កម្ពុជា ដែលាមឈ្មោះថា “កម្ពុជបុត្តាខេមរាតរី” បានដាក់ក្នុងដំបូលធ្លុះធ្លាយ មានចងគោនៅក្បែរនោះ ។
តាមរយៈគណនីហ្វេសប៊ុកព្រះតេជគុណ Pichey Kumar បានសរសេរថា ៖ វាសនារបស់ទូកង “កម្ពុជបុត្តាខេមរាតរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រលាញ់ទូកងមួយរូប ។
ទូក «ង» មានឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» មានបណ្ដោយប្រវែង ៨៧,៣០ម៉ែត្រ បានកត់ត្រាចូលក្នុង Guinness World Record នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទូក «ង» នេះ ក៏កំពុងល្បីល្បាញខ្លាំងទៅដល់ពិភពលោក ហើយមានសារព័ត៌មានល្បីៗនៅក្រៅប្រទេសបានចុះផ្សាយអ្វីដែលកូនខ្មែរអាចធ្វើបាន។ សូមជម្រាបថា ទូក «ង» នេះមានប្រវែង៨៧,៣ម៉ែត្រ ទទឹង១,៩០ និងដាក់ចំណុះទូកបាន១៩៩នាក់ ៕